វាគឺជារឿងមួយដែលមនុស្សគ្រប់គ្នាដឹងស្រាប់ហើយថាការច្រៀងអាចធ្វើឲ្យអារម្មណ៍របស់ពួកកាន់តែប្រសើរឡើង។ ប៉ុន្តែការច្រៀងមានអត្ថប្រយោជន៍យ៉ាងច្រើនទៀតដែលយើងគ្រប់គ្នាមិនបានដឹងពីមុនផងដែរ។

អត្ថប្រយោជន៍សំខាន់ៗនៃការច្រៀងរួមមាន៖ 

• ធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយ

ការច្រៀងអាចជម្រុញឲ្យមានការបញ្ចេញនូវអ័រម៉ូន Endorphins ដែលជាអរម៉ូនមួយអាចធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយក្នុងចិត្តបាន។ ហើយការច្រៀងក៏អាចជួយកាត់បន្ថយភាពតានតឹងនិងការធុញថប់ក្នុងអារម្មណ៍ផងដែរ។

ធ្វើឲ្យមនុស្សមានអារម្មណ៍រីករាយ

• អាចបង្កើនសមត្ថភាពខួរក្បាល

ការសិក្សាជាច្រើនបានបង្ហាញថា អ្នកចម្រៀងនិងតន្ត្រីករភាគច្រើនមានកម្រិត IQ ខ្ពស់ណាស់។ ការច្រៀងអាចជួយធ្វើឲ្យខួរក្បាលរបស់អ្នកមានដំណើរការល្អនិងអាចជួយអ្នកឲ្យអ្នកមានការពិចារណាកាន់តែច្បាស់លាស់ទៀតផង។ 

• អាចធ្វើឲ្យអ្នកមានអាយុវែង

ការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ Harvard បានបង្ហាញថា ការច្រៀងអាចលើកកម្លាំងចិត្តរបស់មនុស្សនិងធ្វើពួកគេមានសុខភាពផ្លូវចិត្តល្អទៀតផង ដែលវាអាចជួយឲ្យពួកគេមានអាយុវែងផងដែរ។ 

អាចធ្វើឲ្យអ្នកមានអាយុវែង

• ទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការច្រៀងអាចបន្ថយសម្ពាធឈាមក្នុងខ្លួនមនុស្សបានដោយសារការច្រៀងធ្វើឲ្យមនុស្សមានអារម្មណ៍ស្ងប់ស្ងាត់។ លើសពីនេះទៅទៀត អ្នកជំងឺលើសឈាមអាចបន្ថយសម្ពាធឈាមរបស់ពួកគេបានដោយគ្រាន់តែគ្រហឹមទៅតាមចម្រៀងតែប៉ុណ្ណោះ។ 

ទប់មិនឲ្យសម្ពាធឈាមឡើងខ្ពស់

• មានជំនួយដល់សាច់ដុំ

បើសិនជាអ្នកច្រៀងត្រឹមត្រូវទៅតាមបច្ចេកទេស នោះអ្នកនឹងអាចជួយពង្រឹងដល់សាច់ដុំពោះនិងសាច់ដុំខ្នងរបស់អ្នកផងដែរ។ អ្នកត្រូវប្រើសាច់ដុំមុខរបស់អ្នកដើម្បីច្រៀង ដូច្នេះហើយការច្រៀងក៏អាចធ្វើឲ្យមុខរបស់អ្នកមើលទៅកាន់តែខ្លាំងក្លានិងរស់រវើកទៀតផង។

• អាចជួយឲ្យសួតមានភាពប្រសើរឡើង

ដើម្បីទទួលបានសម្លេងល្អ អ្នកតែងតែអង្គុយឬក្រោកឈរក្នុងពេលច្រៀង។ ការច្រៀងក៏ធ្វើអោយសមត្ថភាពសួតរបស់អ្នកមានភាពប្រសើរឡើង និងធ្វើឲ្យអ្នកដកដង្ហើមបានស្រួលជាងមុនទៀតផង។ 

• អាចធ្វើឲ្យមនុស្សជួបជុំគ្នា

ការច្រៀងអាចធ្វើឲ្យអ្នកមានពេលជួបជុំជាមួយអ្នកដទៃបានយ៉ាងច្រើន។ ការសិក្សាជាច្រើនបានបង្ហាញថា ការច្រៀងជាក្រុមអាចជួយកាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្តរបស់មនុស្សពេញវ័យបានទៀតផង។

អាចធ្វើឲ្យមនុស្សជួបជុំគ្នា

• ជួយបង្កើនសមត្ថភាពការចងចាំ

ទោះបីជាអ្នកទន្ទិញឬមិនទន្ទិញគ្រប់ពាក្យនៅក្នុងបទចម្រៀងក៏ដោយ ក៏ការច្រៀងចំរៀងទាមទារឲ្យអ្នកប្រើប្រាស់ការចងចាំយ៉ាងខ្លាំង។ ការច្រៀងគឺជាវិធី១ដ៏ល្អបំផុតដើម្បីរក្សាឲ្យខួរក្បាលរបស់អ្នកមានដំណើរការល្អ។

ជួយបង្កើនសមត្ថភាពការចងចាំ

• បង្កើនភាពស៊ាំនឹងជំងឺ

ការច្រៀងអាចធ្វើឲ្យអ្នកមានកម្រិត cortisol ទាបនិងជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍របស់អ្នក ហើយវានឹងមានភាពវិជ្ជមានសម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នកផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]