ចិន៖ ថ្មីៗនេះ Huawei Consumer Business Group (CBG) ទទួលបានពានរង្វាន់ថ្មីពីរផ្ទួនគ្នា ពីសមាគមរូបភាព និងសម្លេងរបស់សហភាពអឺរ៉ុប (EISA)។ រង្វាន់ទីមួយគឺ HUAWEI P10 ទទួលបានកិត្តិនាមថ្មី “ស្មាតហ្វូនមាន កាមេរ៉ាល្អជាងគេប្រចាំឆ្នាំ 2017-2018 ពី EISA” ដែលជាស្មាតហ្វូន Huawei P ស៊េរី ទីប្រាំ ដែលបានឈ្នះពានរង្វាន់ពី EISA។ ពានរង្វាន់ទី២ គឺ HUAWEI WATCH 2 ក៏ត្រូវបានដាក់រហស្សនាម “EISA Wearable Device 2017-2018”។ ពានរង្វាន់ទាំងនេះ ត្រូវបានទទួលស្គាល់ ពីការប្តជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ពីគុណភាព ការច្នៃម៉ូតឌីហ្សាញ និងប្រតិបត្តិការណ៍ ហើយបានបំបែកនូវឯកត្តកម្ម ក្នុងការផ្តល់ស្ទីល សក្តានុពល និងទទួលបានពានរង្វាន់ជូនដល់ក្រុមហ៊ុនទាំងមូល។

ផលិតផលល្អៗបំផុត របស់ក្រុមហ៊ុនHuawei ត្រូវបានកោតសរសើរ ដោយអ្នកជំនាញ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិចដែលជាសមាជិក EISA ។ ចាប់ផ្តើមតាំងពីស្មាតហ្វូន HUAWEI P6 ក្នុងឆ្នាំ 2013 Huawei P ស៊េរី ទទួលបានពានរង្វាន់ "ស្មាតហ្វូនប្រើប្រាស់ល្អបំផុត" ជាបន្តបន្ទាប់ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នាដោយសារតែការរួមបញ្ចូលគ្នានូវលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ ការរចនាដ៏ស្រស់ស្អាត និងទាក់ទាញអ្នកប្រើប្រាស់។

Smartphone Huawei ត្រកូល P Series ទទួលពានរង្វាន់ ៥ ឆ្នាំផ្ទូនៗគ្នា ពី EISA

ក្នុងឆ្នាំ2017នេះ HUAWEI P10 ទទួលបានការទទួលស្គាល់ជាពិសេស សម្រាប់បទពិសោធន៍នៃកាមេរ៉ារបស់ខ្លួន ក្រោមកិច្ចសហការជាមួយ Leica គឺទទួលយកងារជា “ស្មាតហ្វូនមានកាមេរ៉ាល្អជាងគេ ប្រចាំឆ្នាំ 2017-2018 ពី EISA (EISA Smartphone Camera 2017-2018)”។ ស្មាតហ្វូន HUAWEI P10 បង្កើតឡើង ដើម្បីផ្តល់នូវបទពិសោធថ្មីនៃ Huawei P ស៊េរី តាមរយៈការច្នៃប្រឌិតបន្ថែមនៃការថតរូបបែបសម័យថ្មី អេឡេហ្គេន ហាយក្លាស លក្ខណៈអាជីព ច្បាស់ ស្រស់ស្អាត បែបធម្មជាតិ។ ជាមួយនិងការរូមបញ្ជូលគ្នានៃការឌីហ្សាញយ៉ាងល្អប្រណិតមានច្រើនជម្រើសពណ៌របស់ Huawei និងសមត្ថភាពល្អកំពូលរបស់កាមេរ៉ា Leica មុខ និងក្រោយជំនាន់ទី២បានផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ទូទាំងសកលលោក ។

លោក Glory Zhang, ប្រធានផ្នែកទីផ្សារ នៃ Huawei Consumer Business Group បានឲ្យដឹងថា៖ “ទស្សនៈវិស័យចំបងរបស់ក្រុមហ៊ុន Huawei គឺការខិតខំប្រឹងប្រែង ដោយការកែច្នៃប្រឌិតនូវផលិតផលប្រើប្រាស់ដែលមានអត្ថប្រយោជន៍ និងមានអត្ថន័យជ្រាលជ្រៅ សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក និងចូលចិត្តចង់បាន។ យើងមានក្តីរំភើបរីករាយដែល HUAWEI P10 និង HUAWEI WATCH2 ត្រូវបានផ្តល់កិត្តិយសដោយក្រុមដ៏មានកិត្យានុភាពដូចជា EISA ។ រាប់ពីស្មាតហ្វូន ទៅឧបករណ៍ពាក់ យើងនឹងបន្តជំរុញនូវដែនកំណត់នៃបច្ចេកវិទ្យា និងការរចនាដើម្បីបង្កើតនូវបទពិសោធន៏ដែលផ្សារភ្ជាប់មនុស្សជាមួយនឹងអ្វីដែលគេចង់បាន និងត្រូវការបំផុតនៅគ្រប់ទីកន្លែង"។

សម្រាប់កម្ពុជា ស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំង រួមមាន Huawei P10 (610$), Huawei P10 Plus (690$), Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM), Huawei Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$)៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]