ភ្នំពេញ៖ ពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធ ទទួលបានភាពជោគជ័យខ្លាំង ក្នុងពេលតែមួយ មិនថាការងារ និងរឿងជីវិតគ្រួសារនោះទេ។ មកទល់ពេលនេះ សុភមង្គលដែលកើតពីបាតដៃទទេ របស់គូស្វាមីភរិយាមួយគូនេះ ក៏បានទទួលផ្លែផ្កាមិនតិចនោះដែរ។

ចំពោះគ្រួសារវិញ ទោះបីជារវល់យ៉ាងណាក្ដី ក៏លោកឆ្លៀតបំពេញតួនាទី ជាស្វាមីគំរូ ជូនប្រពន្ធដើរលេង និងធ្វើតាមចិត្តនាងគ្រប់យ៉ាង។

លើសពីនេះ លោក ជា វណ្ណារិទ្ធ ក៏មានគ្រាប់ពេជ្រមានតម្លៃកាត់ថ្លៃមិនបាន ក្រោយពីរៀបការរួច គឺកូនប្រុសរបស់លោក ដែលមានឈ្មោះថា អូនហ្វេម។

បើនិយាយដល់ អូនហ្វេម ទើបតែចូលវ័យ២ខួបប៉ុណ្ណោះ តែក្មេងតូចនេះក៏ចាប់ផ្ដើមមានហ្វេន ជាច្រើនរយនាក់គាំទ្រទៅហើយ មិនចាញ់ប៉ាៗ ដែលប្រឡូកក្នុងទីផ្សារសិល្បៈអស់ជាច្រើនឆ្នាំនោះទេ។ ប្រជាប្រិយភាពដែល ហ្វេម មានតាំងតែពីតូចបែបនេះ គឺដោយសារមុខមាត់គួរឲ្យក្នាញ់ អ្នកណាបានឃើញ ក៏លាន់មាត់សរសើរគ្រប់គ្នាដែរ។

ចំពោះមុខមាត់ កូនប្រុសបណ្ដូលចិត្តរបស់ ជា វណ្ណារិទ្ធ រូបនេះ គឺពិតជាស្រស់ស្អាតខ្លាំងតាំងតែពីចាប់កំណើតមកម្ល៉េះ ហើយកាន់តែពិសេសពេល អូនហ្វេម ចម្រើនវ័យកាន់តែធំដឹងក្ដី មុខមាត់ក៏កាន់តែដូចប៉ាៗទាំងស្រុងតែម្ដង៕

ចង់ដឹង អូនហ្វេម ដូចប៉ាៗរិទ្ធ យ៉ាងណា? ទស្សនាជាមួយ ខ្មែរឡូត ទាំងអស់គ្នា! 

លោក ជា វណ្ណារិទ្ធ និងកូនប្រុសសំណព្វ អូនហ្វេម
លោក ជា វណ្ណារិទ្ធ និងកូនប្រុសសំណព្វ អូនហ្វេម
អូនហ្វេម កូនប្រុសសំណព្វរបស់លោក ជា វណ្ណារិទ្ធ

អូន ហ្វេម កូនប្រុសបណ្ដូលចិត្តរបស់ ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ