តូក្យូ៖ ក្រុមហ៊ុន ហ៊ីតាឈី (Hitachi) អិលធីឌី (TSE: 6501, “Hitachi”) និងក្រុមហ៊ុន Hitachi Building Systems នៅថ្ងៃនេះបានប្រកាសពីការសម្ពោធផលិតផលជណ្ដើរយន្តថ្មីម៉ូដែល TX Series សម្រាប់ទីផ្សារប្រទេសឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ។ ជណ្ដើរយន្តនេះបានចេញលក់រួចហើយនៅក្នុងប្រទេសចិន ហើយនឹងត្រូវចេញលក់ទៅតាមដំណាក់កាលក្នុងតំបន់ផ្សេងៗទៀត ដោយចាប់ផ្ដើមចាប់ពីថ្ងៃទី 21 សីហា 2017 នេះតទៅ ។

កាលពីខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុនហ៊ីតាឈី បានធ្វើសមាហរណកម្មអាជីវកម្មជណ្ដើរយន្តរបស់ខ្លួនប្រចាំប្រទេសជប៉ុន និងប្រទេសចិន ដោយប្រមូលផ្ដុំធនធានរបស់ខ្លួន និងពង្រឹងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសទាំងពីរ ដោយផ្ដោតសំខាន់នៅជុំវិញទីតាំងពាណិជ្ជកម្មបង្គោលរបស់ខ្លួននៅទីក្រុងគាំងចូវ ប្រទេសចិន ។ ជណ្ដើរយន្តថ្មីម៉ូដែល TX Series ដែលចេញលក់ដោយក្រុមហ៊ុន ហ៊ីតាឈី គឺជាម៉ូដែលដែលគោរពតាមបទដ្ឋានជាច្រើនក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ។ ម៉ូដែលនេះ យកគំរូតាម គំនិតដូចគ្នាសម្រាប់ជណ្ដើរយន្តប្រអប់ម៉ាស៊ីនដែលគ្មានប្រអប់ សម្រាប់តំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលបានចេញលក់កាលពីខែកញ្ញា ឆ្នាំ 2016 ។ បន្ថែមលើការអនុលោមទៅតាមបទដ្ឋានសុវត្ថិភាព និងគុណភាពរបស់ប្រទេសចិន ទាក់ទិននឹងបរិក្ខាជណ្ដើរយន្ត ដូច្នេះ ម៉ូដែល TX Series នឹងត្រូវបានផលិតដោយគោរពតាមបទដ្ឋានសុវត្ថិភាព និងគុណភាព ដ៏តឹងរឹងរបស់ក្រុមហ៊ុនហ៊ីតាឈីផ្ទាល់ ហើយប្រកាន់ខ្ជាប់បទដ្ឋានសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតទាំងអស់ ។ ម៉ូដែលនេះក៏បានប្រើប្រាស់ការរចនាផ្នែកមុខងារដោយផ្អែកលើគោលគំនិតជណ្ដើរយន្តដែលសមស្របសម្រាប់សកម្មភាព ដោយមិនដឹងខ្លួនរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់។

ម៉ូដែល TX Series ផ្ដល់នូវជម្រើសច្រើន ដែលមានលក្ខណៈបច្ចេកទេសខុសៗគ្នា ព្រមជាមួយនឹងការរចនាយ៉ាងឥតខ្ចោះ និងលក្ខណៈពិសេសផ្នែកសុវត្ថិភាព ដែលត្រូវបានរចនាឡើងដើម្បីតម្រូវតាមសេចក្តីត្រូវការខុសៗគ្នារបស់អតិថិជន ។ ម៉ូដែលនេះក៏សន្សំសំចៃទីកន្លែង ដែលតម្រូវសម្រាប់ការតម្លើង ដែលប្រើប្រាស់ទីធ្លាតូចជាងមុន បើធៀបនឹងផលិតផលដែលមានស្រាប់។

ក្រុមហ៊ុន ហ៊ីតាឈី នឹងចាប់ផ្ដើមលក់ម៉ូដែល TX Series នៅក្នុងប្រទេសថៃ និងតាមពីក្រោយដោយការសម្ពោធនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងតំបន់ផ្សេងៗទៀត ហើយមានបំណងទទួលការបញ្ជាទិញឲ្យបាន 10,000 គ្រឿងនៅឆ្នាំ ២០១៨ នៅក្នុងប្រទេសចិន ឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា។

លក្ខណៈពិសេសនៃម៉ូដែល TX Series

1. សុវត្ថិភាព

ម៉ូដែល TX Series ផ្ដល់នូវមុខងារថ្មីៗផ្នែកសុវត្ថិភាព ដែលត្រូវបានរចនាឡើង ដោយយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើសុវត្ថិភាពអ្នកប្រើប្រាស់ ។ គែមកាំជណ្ដើរ មានកម្ពស់ ៨មីល្លីម៉ែត្រខ្ពស់ជាងផ្នែកកណ្ដាល ដើម្បីបង្ការគ្រោះថ្នាក់ ដែលស្បែកជើងអ្នកប្រើប្រាស់អាចកៀបជាប់តាមកាំជណ្ដើរ និងជញ្ជាំងចំហៀងរបស់ជណ្ដើរយន្ត ។ ម៉ូដែល TX Series ថ្មី ក៏មានបំពាក់នូវច្រាសដែលស្ថិតនៅផ្នែកខាងក្រោមនៃជញ្ជាំងចំហៀងទាំងឆ្វេងទាំងស្ដាំ ដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងថាជើងរបស់គេកំពុងតែប៉ះជញ្ជាំងចំហៀងរបស់ជណ្ដើរហើយ ។ ការបំពាក់ពិសេសក៏ត្រូវបានធ្វើឡើងសម្រាប់បន្ទះជាន់នៅទីតាំងដើរចូល និងដើរចេញពីកាំជណ្ដើរ ដើម្បីការពារអ្នកប្រើប្រាស់កុំឲ្យរអិល នៅពេលឡើង ឬចុះជណ្ដើរយន្ត ។

2. ការរចនា

ម៉ូដែល TX Series មានការរចនាផ្នែកមុខងារសាមញ្ញ ដែលផ្ដល់នូវភាពរលូន សុវត្ថិភាព និងផាសុកភាព ដែលអ្នកប្រើប្រាស់រំពឹងថានឹងទទួលបានដោយមិនដឹងខ្លួននៅពេលដែលជិះលើជណ្ដើរយន្តនេះ ។ ឧទាហរណ៍ តាមរយៈការកាត់បន្ថយទំហំគ្រោងដែកសម្រាប់ទ្របង្កាន់ដៃរបស់ជណ្ដើរយន្ត ការរចនារបស់ម៉ូដែល TX Series បានពង្រីកទំហំផ្ទៃកញ្ចក់ ហើយមានភាពសាមញ្ញជាងមុនច្រើន នៅចំណុចដើរចូល និងដើរចេញ ដោយកាត់បន្ថយចំនួនចំនុចផត និងចំនុចលយចេញនៅតាមធ្នាក់ដៃ ។ បន្ថែមលើនេះ តាមរយៈការពង្រីកចំនុចដំឡើងអំពូលភ្លើង ម៉ូដែល TX Series ក៏ផ្ដល់នូវជម្រើសភ្លើងច្រើនជាងមុនសម្រាប់បំភ្លឺជុំវិញបង្កាន់ដៃផងដែរ ។

3. សន្សំសំចៃទីកន្លែង

តាមរយៈការកាត់បន្ថយបណ្ដោយប្រវែង 150*3 មីលីម៉ែត្រ ម៉ូដែល TX Series អាចផ្ដល់លទ្ធភាពក្នុងការតម្លើងជណ្ដើរយន្តនៅក្នុងទីតាំងដែលតូចជាងមុន ដែលការតម្លើងតែងជួបការលំបាកសម្រាប់ផលិតផលធម្មតាៗ ។

ហ៊ីតាឈី (Hitachi) ចេញលក់ជណ្ដើរយន្តថ្មី ស៊េរី TX សម្រាប់ទីផ្សារប្រទេសឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា

សម្រាប់ការរចនាធម្មតាៗ ផ្នែកខ្លះនៃគ្រោង ដែលគ្របដណ្ដប់គែមខាងក្រៅនៃបង្កាន់ដៃកញ្ចក់ គឺលយចេញងាយមើលឃើញ ។ ការរចនារបស់ម៉ូដែល TX Series កាត់បន្ថយផ្នែកទាំងអស់នេះ ។ ទីតាំងសម្រាប់តម្លើងអំពូលភ្លើង ក៏ត្រូវបានពង្រីកផងដែរ ដែលផ្ដល់ជម្រើសភ្លើងបំភ្លឺច្រើនជាងមុនសម្រាប់ការបំភ្លឺនៅតាមជុំវិញបង្កាន់ដៃ ។

ធៀបនឹងការរចនាធម្មតាៗ ប្រហោងធ្នាក់ដៃរបស់ម៉ូដែល TX Series មានរូបរាងសមញ្ញជាង ហើយមានផ្នែកផតចាំបាច់ ឬផ្នែកលយតិចជាង ។

* 1 នៅក្នុងប្រទេសចិន ក្រុមហ៊ុនហ៊ីតាឈី បានចាប់ផ្ដើមលក់ជណ្ដើរយន្តម៉ូដែល TX Series កាលពីខែមិថុនា ឆ្នាំ ២០១៧

* 2 ជណ្ដើរយន្តផលិតនៅប្រទេសចិន ម៉ូដែល “SX Series” ដែលជាម៉ូដែលមុនរបស់ “TX Series”

* 3 ប្រវែងចន្លោះពីធ្នឹមដែកខាងលើ និងធ្នឹមដែកខាងក្រោម របស់ជណ្ដើរយន្ត នៅពេលដែលជណ្ដើរយន្តតម្លើងរួច

លក្ខណបច្ចេកទេសរបស់ម៉ូដែល TX Series

ទទឹងបង្កាន់ដៃ (ទទឹងជណ្ដើរ)៖ 1,200mm (1,000mm),1,000mm (800mm) 

កម្រិតមុំរបស់ជណ្ដើរ៖ 30 ដឺក្រេ,35 ដឺក្រេ

ល្បឿន៖ 30 ម៉ែត្រក្នុងមួយនាទី៕ 

ហ៊ីតាឈី (Hitachi) ចេញលក់ជណ្ដើរយន្តថ្មី ស៊េរី TX សម្រាប់ទីផ្សារប្រទេសឥណ្ឌា អាស៊ី និងមជ្ឈឹមបូព៌ា ពេលមើលពីមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]