ភ្នំពេញ៖ បន្ទាប់ពីទទួលបានកាដូផ្ទួនៗ ពីស្វាមីគំរូ កូនស្រីម្ចាស់ល្ខោន ភី សុគន្ធី កំពុងធ្វើឲ្យមនុស្សស្រីជាច្រើនច្រណែននាង ដែលទទួលបានភាពកក់ក្ដៅពីស្វាមី ស្របពេលខ្លួនកំពុងមានផ្ទៃពោះបែបនេះ។

យប់មិញនេះដែរ សម្លេងសើចពេញផ្ទះ ក្នុងកម្មវិធីជប់លៀងលក្ខណៈគ្រួសារ ពោរពេញដោយសុភមង្គល អមជាមួយកាដូដ៏មានតម្លៃដែលស្វាមីខំ តម្រូវចិត្តភរិយា ក្នុងថ្ងៃខួបកំណើតរបស់នាង។

អ្នកនាង ផន សុផារី ក៏មិនភ្លេចបង្ហោះក្នុងបណ្ដាញសង្គម ដើម្បីបង្ហាញទំហំចិត្តស្រលាញ់ជូន ស្វាមីដែលបានធ្វើរឿងជាច្រើនសម្រាប់នាង អត្ថន័យសារទាំងមូលបានរៀបរាប់ថា៖«ទោះបីមនុស្សអនាគតខ្ញុំ មិនអាចដឹងថាខ្ញុំនឹងត្រូវជួបអ្វីក៏ដោយ តែខ្ញុំពេលនេះខ្ញុំគ្រាន់តែដឹងថា ( ខ្ញុំគឺជាមនុស្សស្រីដែលមានសំណាងបំផុត ) ដែលមានប៉ាម៉ាក់ល្អទាំងសងខាង បងប្រុសល្អ ជាពិសេសស្វាមីដែលចេះយល់ចិត្ត និងបងប្អូន សាច់ញាតិទាំងអស់ ដែលផ្តល់ស្នាមញញឹមពោរពេញ ដោយសេចក្តីស្រលាញ់មកលើខ្ញុំ ខ្ញុំគ្មានអ្វីក្រៅពីពាក្យថា (អរគុណ) លោកប៉ា អ្នកម៉ាក់ បងប្រុស ប្តីសំលាញ់ និង អគុណ កុង ម៉ា អ៊ុំពូមីងមាបងប្អូនទាំងអស់គ្នា សំរាប់ពាក្យជូនពរឆ្នាំនេះជាឆ្នាំដែលមានសេចក្តីសុខបំផុត»។

សារដ៏វែងអន្លាយ របស់កូនស្រីម្ចាស់ល្ខោន ភី សុគន្ធី បានអង្រួនបេះដូងមិត្តនារីជាច្រើននាក់ ព្រោះតែច្រណែននឹងសំណាង ដែលនាងទទួលបានពីស្វាមី និងក្រុមគ្រួសារទាំងសងខាង។

ចុះប្រិយមិត្តចង់ដឹងថា ក្រៅពីបានទិញឡាន ផ្ទះជូនប្រពន្ធរួចហើយ តើកូនប្រសារម្ចាស់ល្ខោន  ភី សុគន្ធី នឹងជូនអ្វីទៀតទៅភរិយារូបនេះ?

ចង់ដឹងច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា! 

រូបភាព និងសារដែលកូនស្រីម្ចាស់ល្ខោន ភី សុគន្ធី បានបង្ហោះ
កាដូខ្សែដៃ និងខ្សែ.ក មាសដ៏មានតម្លៃ
កូនស្រីម្ខាស់ល្ខោន ភី សុគន្ធី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី