បរទេស៖ ក្រុមហ៊ុន Markforged ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនបោះពុម្ពលក្ខណៈ 3D បានបង្ហាញម៉ាស៊ីនថ្មីចំនួន ២ របស់ខ្លួន គឺម៉ាស៊ីនបោះពុម្ព X3 និងម៉ាស៊ីនបោះពុម្ព X5 ។ ម៉ាស៊ីនបោះពុម្ពទាំងពីរនេះត្រូវបានរចនាឡើងដើម្បីផលិតវត្ថុដែលមានលក្ខណៈរឹងមាំអាចជំនួសដែកថែបបាន។

ឧបករណ៍ដែលបានផលិតដោយម៉ាស៊ីនបោះពុម្ព 3D របស់ក្រុមហ៊ុន Markforged

ម៉ាស៊ីនបោះពុម្ភ X3 និង X5 មានសមត្ថភាពធ្វើការស្កេនដោយស្វ័យប្រវត្តិដើម្បីធានាថាវត្ថុដែលគេបោះពុម្ពនីមួយៗមានរូបរាង និងទំហំប៉ុនៗគ្នា។ លើសពីនេះទៅទៀត ម៉ាស៊ីនបោះពុម្ភ X5 អាចផលិតឧបករណ៍ដែលមានលក្ខណៈស្វិតជាងប្លាស្ទិកដល់ទៅ១៩ដង និងរឹងមាំជាងប្លាស្ទិកដល់ទៅ ១០ដងទៀតផង។ ដូច្នេះមានន័យថាអ្នកអាចផលិតឧបករណ៍សម្រាប់ប្រើប្រាស់ដោយមិនបាច់បារម្ភថាឧបករណ៍ទាំងនោះនឹងបែកទៀតទេ។

ម៉ាស៊ីនបោះពុម្ព X3
ម៉ាស៊ីនបោះពុម្ព X5
ឧបករណ៍ដែលបានផលិតដោយម៉ាស៊ីនបោះពុម្ព 3D របស់ក្រុមហ៊ុន Markforged

លោក Greg Mark ដែលជាអគ្គនាយកក្រុមហ៊ុន Markforged បាននិយាយថា ក្នុងពេលនេះអតិថិជនរបស់យើងមានភាពងាយស្រួលក្នុងការបោះពុម្ពផ្នែកនីមួយៗនៃឧបករណ៍ប្រើប្រាស់ដើម្បីបំពេញតម្រូវការរបស់ពួកគេហើយ។

អគ្គនាយកក្រុមហ៊ុន Markforged លោក Greg Mark
វ៉ាល់កង់ដែលម៉ាស៊ីនបោះពុម្ភ 3D របស់ក្រុមហ៊ុន Markforged ចំណាយពេល១០នាទីក្នុងការផលិត

ម៉ាស៊ីនបោះពុម្ភ X3 មានតម្លៃ ៣៦ ៩៩០ដុល្លារ ឯម៉ាស៊ីនបោះពុម្ភ X5 មានតម្លៃ ៤៩ ៩០០ដុល្លារ ។ ម៉ាស៊ីនបោះពុម្ភ 3D ទាំង២នេះមានប្រព័ន្ធស្កេន និងប្រព័ន្ធរង្វាស់ដែលអាចបោះពុម្ពឧបករណ៍នានាទៅតាមអ្វីដែលអ្នកប្រើប្រាស់ចង់បានក្នុងរយៈពេលខ្លីៗប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]