ចិន៖ តារាសម្តែងប្រុសលោក Yu Haoming ដែលគេស្គាល់ថាជាតួប្រុសក្នុងរឿង F4 របស់ចិន ត្រូវជួបរឿងឈឺចាប់ខ្លាំងបំផុតនៅក្នុងជីវិត ដោយលោកបានរងនូវការ រលាកផ្ទៃមុខដ៏គួរឲ្យភ័យខ្លាច ខណៈពេលដែលលោក បានជួយសង្គ្រោះតារាភាពយន្តស្រី រួមសម្តែងជាមួយគ្នា នៅក្នុងភ្លើងកំពុងឆេះ។

លោក Yu Haoming តួប្រុសក្នុងរឿង F4 របស់ តៃវ៉ាន់
លោក Yu Haoming មុននឹងក្រោយការខូចផ្ទៃមុខ

គួរឲ្យដឹងថា លោក Yu Haoming បានរងគ្រោះក្នុងអំឡុងពេល ថតខ្សែភាពយន្តថ្មីរបស់ខ្លួន ដោយកាលនោះ នៅត្រង់វគ្គផ្ទុះគ្រាប់បែក ក៏ស្រាប់តែផ្ទុះខុសពេលវេលាដែលបានកំណត់ ទើបធ្វើឲ្យលោក ជាមួយនឹងតារាសម្តែងស្រី កញ្ញា Selina ត្រូវគ្របដណ្តប់ទៅដោយ អណ្តាតភ្លើងយ៉ាងខ្លាំង។

ហើយលោក Haoming ក៏បានឈរនៅពីក្រោយខ្នងនាង ដើម្បីយកខ្លួនឯងទៅបាំងភ្លើងជំនួសនាង ប៉ុន្តែជាអកុសល៣៩ភាគរយ នៃរាងកាយរបស់លោក ត្រូវបានរលាកយ៉ាងធ្ងន់ធ្ងរ។

លោក Yu Haoming បានទទួលបានវះកាត់ និងព្យាបាលការរលាកទាំងនេះ អស់រយៈពេល២ឆ្នាំ ប៉ុន្តែមុខរបស់លោកនៅតែ ផ្លាស់ប្តូរខូចទម្រង់មុខជារៀងរហូត។

ផ្ទៃមុខរបស់លោក Yu Haoming ក្រោយពីទទួលបានវះកាត់និងព្យាបាល អស់រយៈពេល២ឆ្នាំ

ក្រឡេកមកប្រជាប្រិយភាពរបស់លោក Haoming វិញម្តង គឺគេសង្កេតឃើញថា ចាប់តាំងពីលោកជួបគ្រោះថ្នាក់នេះមក ប្រជាប្រិយភាពរបស់លោកមិនដូចដើមនោះទេ។ ថ្វីត្បិតតែមហាជន បានអបអរសាទរ និងសរសើរពីភាពក្លាហានរបស់លោក យ៉ាងណាក្តី ប៉ុន្តែលោកក៏មិនអាចត្រលប់មកជាតារាដូចមុនបានឡើយ។

យ៉ាងណាមិញ បើទោះបីជាអ្នកគាំទ្រនារីជាច្រើនរបស់លោក មានការថយចុះ ប៉ុន្តែក៏មានអ្នកគាំទ្រដ៏ស្មោះ មួយចំនួនផ្សេងទៀត នៅតែបន្តលើកទឹកចិត្តលោកបន្តទៅមុខទៀតផងដែរ៕     

ផ្ទៃមុខរបស់លោក Yu Haoming នាពេលបច្ចុប្បន្ន
ផ្ទៃមុខរបស់លោក Yu Haoming នាពេលបច្ចុប្បន្ន
ផ្ទៃមុខរបស់លោក Yu Haoming នាពេលបច្ចុប្បន្ន
ផ្ទៃមុខរបស់លោក Yu Haoming នាពេលបច្ចុប្បន្ន
ផ្ទៃមុខរបស់លោក Yu Haoming នាពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]