ការទាក់ទងស្និទ្ធស្នាលជាមួយអ្នកដទៃមិនមែនត្រឹមតែផ្តល់ភាពសប្បាយរីករាយដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែការចំណាយពេលវេលាជាមួយមនុស្សដែលនៅជុំវិញខ្លួនអ្នកក៏អាចជួយដល់សុខភាពរបស់អ្នកបានផងដែរ។ ការមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកដទៃអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការទាក់ទងស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួនអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចជា៖ 

• ធ្វើឲ្យអ្នកមិនសូវឆ្លងគ្រុនផ្តាសាយ

យោងតាមការសិក្សាមួយបានអោយដឹងថា មនុស្សដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកដទៃ ភាគច្រើនមិនសូវកើតជំងឺផ្តាសាយទេ។ ការស្រាវជ្រាវនេះបានរកឃើញថា អ្នកមានទំនាក់ទំនងល្អនៅក្នុងសង្គមមានកម្រិតប្រព័ន្ធភាពស៊ាំនឹងជំងឺខ្ពស់ណាស់។ 

ធ្វើឲ្យអ្នកមិនសូវឆ្លងគ្រុនផ្តាសាយ

• អាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

ការសិក្សាមួយបានបង្ហាញថា កាលណាមនុស្សមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ពួកគេអាចជួយខ្លួនឯងពីជំងឺធ្លាក់ទឹកចិត្តបាន ព្រោះថាការសន្ទនាគ្នាអាចធ្វើឲ្យមនុស្សមានអារម្មណ៍ប្រសើរឡើង។ 

អាចជួយអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

• ធ្វើឲ្យអ្នកគេងបានលក់ស្រួល

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Chicago បានរកឃើញថា អ្នកដែលផ្តាច់ខ្លួនពីសង្គមឬមនុស្សដែលនៅជុំវិញខ្លួនតែងតែមានភាពរវើរវាយដែលធ្វើឲ្យពួកគេគេងលក់មិនបានស្រួលនោះទេ។ ដោយឡែក មនុស្សដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកដទៃ ភាគច្រើនតែងតែមានការគេងលក់យ៉ាងស្រួល។

ធ្វើឲ្យអ្នកគេងបានលក់ស្រួល

• អាចជួយបណ្តុះគំនិតច្នៃប្រឌិត

ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាមួយក្នុងរដ្ឋម៉ាសាឈូសេតបានរកឃើញថា ការទាក់ទងជាមួយអ្នកដទៃអាចធ្វើឲ្យមនុស្សមានអារម្មណ៍សប្បាយរីករាយដែលអាចជួយពួកគេក្នុងការបណ្តុះគំនិតច្នៃប្រឌិតបាន។ 

អាចជួយបណ្តុះគំនិតច្នៃប្រឌិត

• អាចជួយឲ្យខួរក្បាលមានសុខភាពល្អ

យោងតាមការស្រាវជ្រាវមួយបានអោយដឹងថា មនុស្សដែលមានភាពស្និទ្ធស្នាលជាមួយអ្នកដទៃភាគច្រើនមានសមត្ថភាពក្នុងការចងចាំខ្ពស់និងមានសុខភាពខួរក្បាលល្អផងដែរ។ 

• ជួយឲ្យមនុស្សមានអាយុវែង

បើសិនជាអ្នកចង់មានអាយុវែងនោះការទាក់ទងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនអ្នកអាចនឹងជួយអ្នកបាន ព្រោះថាការសិក្សាមួយបានបង្ហាញថា មនុស្សដែលមានទំនាក់ទំនងល្អនៅក្នុងសង្គមអាចមានជីវិតវែងជាងអ្នកដែលផ្តាច់ខ្លួនពីសង្គមរហូតដល់ទៅ ៥០ភាគរយផងដែរ៕

ជួយឲ្យមនុស្សមានអាយុវែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]