(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២៖៣០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជូនជនដៃដល់ម្នាក់ ទៅដល់តុលាការហើយ ពាក់ព័ន្ធការបាញ់ចំស្រ្តីធ្លាយពោះ ព្រោះតែខឹងទារលុយប្រមាណ៥០០០រៀល ពីទីតាំងហ្គេមមិនបាន។ នេះតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅតុលាការ លោក ជួន សុជាតិ បានឲ្យដឹងនៅមុននេះបន្តិច។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីបាញ់ស្ត្រី ធ្លាយពោះ ខាងលើជូនដល់ សាធារណៈជន ដែលទន្ទឹងរង់ចាំការស្រាយនូវចម្ងល់នេះ អស់ពេលមួយសប្តាហ៍មកហើយ។

តាមលើកឡើងរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងថា ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅពេលនេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដំបូងឡើយ ក្រោយពេលកើតហេតុនៅវេលាម៉ោង០២៖៣០នាទីរំលោងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធនៅចំណុច ផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរបួសស្ត្រីម្នាក់ ដែលដំបូងឡើយព័ត៌មានផ្សាយថា គាត់ជាស្ត្រីមានផ្ទៃពោះ តែការពិតគឺមិនមានទេ ព្រោះគាត់ជាស្ត្រីមេម៉ាយកូន២ ហើយជនសង្ស័យត្រូវបានគេចោទប្រកាន់ថាជាកម្លាំងមានសមត្ថកិច្ច។ ភ្លាមៗនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់តាមដាន និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងអាវុធហត្ថពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា តាមចាប់ជនដៃដល់ឲ្យខាងតែបាន។

បន្ទាប់មក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសហការណ៍ជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមប្រម៉ាញ់ជនសង្ស័យប្រកិតៗក្នុងរាជធានីភ្នំពេញ រហូតដល់ជនសង្ស័យរត់គេចទៅសម្ងំលាក់ខ្លួនតាមបណ្តាខេត្តវិញ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងស្នងការដ្ឋានយុត្តធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវកំណត់មុខ សញ្ញាថាជនសង្ស័យទៅលាក់ខ្លួននៅខេត្តកំពង់ចាម ក៏បានចេញទៅសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ធ្វើការតាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម វេលាម៉ោង១១៖៣០នាទីព្រឹក ខណៈពេលរូបគេកំពុងជិះម៉ូតូតាមផ្លូវ។

តាមការស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនិង បច្ចុប្បន្នស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅថ្ងៃកើតហេតុជនសង្ស័យបានឃើញមានកន្លែងហ្គេមទើប បើកថ្មីក៏បានចូលទៅសម្លុតជម្រិតទារលុយពីអ្នកមើលការខុសត្រូវ ចំនួន៥ពាន់រៀល ដោយរូបគេមានក្រវ៉ាត់ ID និងកាំភ្លើងខ្លីមួយដើម នៅចង្កេះតែពេលនោះអ្នកមើលការខុសត្រូវមិនព្រមឲ្យគ្រប់តាមការទាមទារ គឺឲ្យតែ៣ពាន់រៀល ក៏មានការឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់គម្រាមក្រុមអ្នកមើលការខុសត្រូវហ្គេម មួយគ្រាប់បណ្តាលឲ្យត្រូវ ស្ត្រីម្នាក់ដើរតាមផ្លូវ ហើយក្រុមមើលការខុសត្រូវហ្គេម ក៏បានស្ទុះទៅចាប់ និងប្រតាយប្រតប់ជាមួយជនសង្ស័យ រហូតធ្លាក់អាយឌីនិងកាំភ្លើងខ្លី ទើបជនសង្ស័យរត់ ឡើងលើម៉ូតូបើកគេចខ្លួនតែម្តង ជនសង្ស័យបានបញ្ជាក់ថា កាំភ្លើងខ្លីដែលរូបគេប្រើ គឺទិញតាមផ្លូវនៅចំណុចការ៉ាសាំងតេលា ផ្លូវនរោត្តម គល់ស្ពានមុន្នីវង្ស ក្នុងតម្លៃ ៤៧០ដុល្លារអាមេរិក ពីជនមិនស្គាល់ឈ្មោះម្នាក់ តាមរយៈការណែនាំតៗគ្នាពីអ្នកធ្លាប់ស្គាល់ ក្នុងអំឡុងឆ្នាំ២០១៤ ដែលបច្ចុប្បន្នកំពុងត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត។

សម្រាប់ស្រ្តីរងគ្រោះវិញ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំនាយអាវុធហត្ថក្រោមឱវាទ ចុះទៅដល់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួបសួរសុខទុក្ខជនរងគ្រោះដោយផ្ទាល់។

ជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ គ្មានសាច់ញាតិ ឪពុកស្លាប់ដោយរថយន្តបុក ម្តាយស្លាប់ដោយជម្ងឺ HIV មានកូនស្រី ០២នាក់អាយុ០៧ឆ្នាំ និង០៤ឆ្នាំ បានយកទៅរស់នៅជាមួយអង្កការមិត្តសម្លាញ់ រីឯខ្លួនរស់នៅម្នាក់ឯងក្បែរផ្លូវរថភ្លើង ដោយស៊ីឈ្នួលបោកខោអាវឲ្យគេ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យកាល់ម៉ែត ដោយខាងមន្ទីរពេទ្យព្យាបាលមិនគិតសោហ៊ុយ និងជួយ ផ្គត់ផ្គង់អាហារគ្រប់ពេល។ តែដោយរបួសព្រោះគ្រាប់កាំភ្លើង បណ្តាលឲ្យដាច់ពោះវៀនធំលោកគ្រូពេទ្យ បានចោះពោះគាត់ដាក់ទុយោបង្ហូរលាមកមកក្រៅ និងត្រូវរក្សារព្យាបាលប្រហែល៣ ទៅ៦ខែរហូតដល់ជាស្នាមរបួស ខាងក្នុង ទើបធ្វើការវះកាត់ តពោះវៀនធំឡើងវិញ។ ព្រោះតែគ្មានសាច់ញាត ជនរងគ្រោះត្រូវសម្រាកនៅមន្ទីរពេទ្យតែម្នាក់ឯង តែបានក្មេងស្រីមើលថែអ្នកជម្ងឺក្បែរគ្នា ជួយយកចិត្តទុកដាក់ចាក់លាមក ជូតសម្អាតខ្លួន បញ្ចុកអាហារដល់គាត់ជារៀងរាល់ថ្ងៃ។

ដោយក្តីអាណិតអាសូរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមការងារ បានរួមគ្នាចែករំលែក ធនធានជួយឧបត្ថម្ភដល់ស្ត្រីរងគ្រោះ ក្នុងនោះរួមមាន ឯកឧត្តម ហេង ឡាលីន ឧបត្ថម្ភ២លានរៀល លោក កែវ ចំរើន ឧបត្ថម្ភ២លានរៀល ហើយជនរងគ្រោះ មានបំណងចង់មានមុខរបរខ្លួនឯងជាអ្នកលក់ទឹកអំពៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសន្យាថានឹងបង្កើតមុខរបរនេះឲ្យ នៅពេលណាដែលគាត់ជាសះស្បើយ ដោយឯកឧត្តម នឹងផ្តល់រទេះលក់ទឹក អំពៅស្វ័យប្រវត្តជូនដល់គាត់។ ទន្ទឹមគ្នានោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏មានអាវ២ សារ៉ុង២ ទឹកសុទ្ធ៤កេស ទឹកផ្លែឈើ៤យួរ ជូនជនរគ្រោះក្នុងឱកាសនោះ និងចែករំលែកថវិកាផ្ទាល់ខ្លួន ជូនដល់អ្នកជម្ងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាលក្នុបន្ទប់ជាមួយគ្នា ជាពិសេសឯកឧត្តមបានកោកសរសើរ និងលើកទឹកចិត្តក្មួយស្រី ដែលជួយមើលថែជនរងគ្រោះយ៉ាងដិតដល់ ក្នុងនាមជាជនរួមជាតិខ្មែរ បើទោះបីអ្នកទាំងពីរមិនដែលស្គាល់គ្នាសោះក៏ដោយ ហើយឧត្តមសេនីយ៍ឯក ថែមទាំងផ្តល់រទេះជនពិកា ដល់អ្នកជម្ងឺម្នាក់ដែលធ្លាក់ ពីលើដើមត្នោត បណ្តាលឲ្យបែកក្បាល បាក់ដៃ បាក់ជើងដើរលេងរួចសម្រាកលើគ្រែក្បែរនោះទៀតផង៕

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ២៖៣០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជូនជនដៃដល់ម្នាក់ ទៅដល់តុលាការហើយ ពាក់ព័ន្ធការបាញ់ចំស្រ្តីធ្លាយពោះ ព្រោះតែខឹងទារលុយប្រមាណ៥០០០រៀល ពីទីតាំងហ្គេមមិនបាន

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]