ភ្នំពេញ៖ កូនស្រីម្ចាស់ល្ខោន ភីសុគន្ធី អ្នកនាង ផន សុផារី ទស្សនិកជន បានដឹងហើយថា ថ្មីៗនេះ ស្វាមីរបស់នាង បានប្រគល់កាដូ ដ៏មានតម្លៃដល់នាង ទាំងឡាន និងវីឡា។

នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃខួបកំណើតរបស់នាងផ្ទាល់ ហើយស្វាមីរបស់នាង ក៏បានធ្វើការ ជូនពរភរិយារបស់ខ្លួន តាមរយៈទំនាក់ទំនងបណ្តាញ សង្គមហ្វេសប៊ុក របស់គាត់ផ្ទាល់តែម្តង ដោយគាត់បានសរសេរថា «រីករាយថ្ងៃខួបកំណើត ប្រពន្ធសម្លាញ់ បងជូនពរឲ្យអូនមានសុខភាពល្អ ទាំងអូន នឹងកូន ក្នុងផ្ទៃ ហើយសម្រស់កាន់តែស្អាតមានសុភមង្គលក្នុងគ្រួសារ នឹងជោគជ័យរាល់ការងារទាំងអស់។ ឆ្នាំនេះពិតជាប្លែកពីឆ្នាំមុនៗ ឆ្ងាយណាស់ អ្វីៗ គឺបានផ្លាស់ប្តូរ ទៅជាប្រសើរទាំងអស់។ និយាយប៉ុណ្ណឹងសិនបានហើយ ព្រោះថាល្ងាចមានកម្មវិធី ចាំនិយាយតទៀត។ ចាំអ៊ុតហើយតើកាដូរឆ្នាំនេះជាអ្វី ?»។

ក្រោយពីលោកបាន បង្ហោះសារមួយនេះរួចមក មានអ្នកខ្លះ បានសរសេរថា «តើថៃ្ងណាអាចដូចពួកគាត់ ចង់ដូចគាត់ណាស់ ពិតជានារីដែលសំណាងមែន ព្រោះមានប្តីដែលចេះយល់ចិត្តយ៉ាងនេះ»៕

ចង់ដឹងថា ស្វីតយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី
កូនស្រីរបស់ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
នេះជា សារមួយដែលស្វាមីនាងបាន សរសេរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី