ភ្នំពេញ៖ តារាចម្រៀងស្រីជូរមុខ កញ្ញា មាស សុខសោភា បានប្រឡូកក្នុងការងារមនុស្សធម៌ជាច្រើនរាប់មិនអស់ នារយៈពេលកន្លងមកនេះ។

ម្ចាស់បទ«ម្នាក់ឯងមិនស្លាប់ទេ» កញ្ញា មាស សុខសោភា ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាតារាស្រីដែលស្រលាញ់ ធម្មជាតិ និងការពារព្រៃឈើ ព្រោះរាល់សកម្មភាពសង្គម កញ្ញា តែងចុះជួយដាំដើមឈើជាច្រើនដើម តាមព្រៃ និងសហគមន៏នានា។

នាព្រឹកមិញនេះដែរ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» គេឃើញមានវត្តមានតារាជាច្រើននាក់ ដែលបានចូលរួម ក្នុងនោះក៏មានកញ្ញា មាស សុខសោភា មួយរូបដែរ។

តែអ្វីដែលគ្រប់គ្នា មានការភ្ញាក់ផ្អើលនោះ ក្នុងវេទិកាដ៏ធំមួយនេះ ប្អូនស្រីរបស់ លោក មាស សុខរតនៈ កញ្ញា មាស សុខ សោភា បាននិយាយក្ដែងៗចំពោះមុខមេក្រូដើម្បីស្នើសុំ ឲ្យរដ្ឋាភិបាលបង្កើតសួនឧទ្យានឱ្យបានច្រើន នៅក្នុងរាជធានីភ្នំពេញ ។ សុំប្រជាពលរដ្ឋទាំងអស់គ្នាកុំទទួលទានសាច់សត្វព្រៃ និងទប់ស្កាត់កុំឱ្យបាត់បង់បឹងតាមោក ឬ កប់ស្រូវ។

ការបញ្ចេញមតិមួយនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើននាក់ និងធ្វើឲ្យអ្នកគាំទ្រកោតសរសើរពីភាពក្លាហានរបស់ កញ្ញា គ្រប់ៗគ្នា។

ទង្វើមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា តារាចម្រៀងរូបនេះ ពិតជា ស្រលាញ់ និងយកចិត្តទុកខ្លាំងលើបរិស្ថាន ពិសេសការពារព្រៃឈើពិតប្រាកដមែន៕ 

កញ្ញា មាស សុខសោភា ឡើងនិយាយស្នើសុុំ ក្នុងវេទិកា
កញ្ញា មាស សុខ សោភា និងសិល្បៈករពេលចូលរួមក្នុងកម្មវិធី
កញ្ញា មាស សុខ សោភា និងសិល្បៈករពេលចូលរួមក្នុងកម្មវិធី
កញ្ញា មាស សុខ សោភា និងសិល្បៈករពេលចូលរួមក្នុងកម្មវិធី
កញ្ញា មាស សុខ សោភា និងសិល្បៈករពេលចូលរួមក្នុងកម្មវិធី
កញ្ញា មាស សុខ សោភា ពេលចុះចូលរូមដាំដើមឈើ
កញ្ញា មាស សុខ សោភា ពេលចុះចូលរូមដាំដើមឈើ
កញ្ញា មាស សុខ សោភា ពេលចុះចូលរូមដាំដើមឈើ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា