ខេត្តសៀមរាប ៖ ​កុមា​រា ផា សុ​ផាត ប​ច្ចុប្បន្ន​ មាន​អាយុ​៦​ឆ្នាំ​ហើយ ។ កាលពី​ជាង​៤​ឆ្នាំ​មុន កុមារ​តូច​នេះ ​ធ្លាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​តាម​បណ្តាញ​សង្គម ដោយសារ​តែ​រូបគេ​បាន​បៅដោះ​មេគោ​ ជំនួស​ទឹកដោះ​ម្តាយ​តាំងពី​អាយុ​១ ​ខួប​៣​ខែ ខណៈ​ម្តាយ​ចេញ​ទៅ​​ធ្វើការ​ស៊ីឈ្នួលគេ​នៅ​ឯ​ប្រទេស​ថៃ ទុក​ឱ្យ​រូបគេ​នៅ​ជាមួយ​ជីដូន ជីតា​ក្នុងភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ដែល​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ខាងលិច​ក្រុង​សៀមរាប ។

បច្ចុប្បន្ន ជីដូន​ជីតា​កំពុង​មានការ​ព្រួយបារម្ភ ស្រប​ពេល​ដែល​កុមារ​តូច​ម្នាក់​នេះ​ គ្រប់​​អាយុ​ទៅ​សាលារៀន​ហើយ ប៉ុន្តែ​គេ​ហាក់​មិន​ឆ្លាត​​វៃ​សោះ មិន​ចង​ចាំមេរៀន​ទាំងឡាយ គឺ​មាន​ចំណាត់ថ្នាក់​ខ្សោយ​ នៅ​ក្នុង​ចំណោម​កុមារ​តូច​ៗ ​ដែល​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា​។

កុមា​រា ផា សុ​ផាត កាលពី​ជាង​៤​ឆ្នាំ​មុន​ជា​ក្មេង​ប្រុស​តូច​ម្នាក់ ​ដែល​ធ្លាប់​ដើរទៅ​បៅដោះ​មេគោ​របស់​ជីដូន​ជីតា​​ ដោយ​ខ្លួនឯង​ជា​រៀង​រាល់ថ្ងៃ ហើយ​បើ​ទោះបីជា​ពេល​នេះ សុ​ផាត បាន​ឈប់​បៅដោះ​មេគោ​ជា​យូរ​មក​ហើយ​ក្តី ក៏​មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​ចង​ចាំ​រឿង​របស់​កុមារ​ម្នាក់​នេះ​ជា​និច្ច ។ សព្វថ្ងៃ សុ​ផាត បាន​ចូល​សាលារៀន ព្រមទាំង​ចេះ​និយាយ​យ៉ាង​ច្បាស់ ប៉ុន្តែ​ខ្មាស​អៀន​ច្រើនមិន​​​សូវ​រាក់ទាក់​ជាមួយ​មនុស្ស​ដែល​ប្លែក​មុខ​ទេ ។

ថ្វីបើ​ក្នុង​វ័យ​ចូល​រៀន តែ​សុ​ផា ​ហាក់ដូចជា​ខ្សោយ​ក្នុង​ការ​អាន​និង​ធ្វើ​លេខ ផ្ទុយ​ទៅ​វិញ​ បែរជា​ចេះ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​ការ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ ​គឺ​បើក​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​ដៃ​នោះ ។​ ជីតា​របស់​សុ​ផាត គឺ​លោក អ៊ុំ អឿ​ង កាលពី​ថ្ងៃ​ទី​២០ ខែសីហា មាន​ប្រសាសន៍​ថា គាត់​មានកូន​ចំនួន​៥​នាក់​(​តែ​ស្លាប់​២​នាក់​គឺ​ស្រី​ម្នាក់ ប្រុស​ម្នាក់​) បច្ចុប្បន្ន​នៅ​សល់​កូន​ក្នុង​បន្ទុក​ម្នាក់ និង​ចៅ​២​នាក់ ។ តាំងពី​សុ​ផាត​មាន​អាយុ​១​ខួប​និង​៣​ខែ គឺ​កូនស្រី​គាត់​បាន​នាំ​ប្ដី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ហើយ​ទុក​កូន​តូច មួយ​នេះ​ឱ្យ​ជីដូន​ថែរក្សា​។ កាល​ណោះ សុ​ផាត​នៅ​មិន​ទាន់​ឈប់​បៅដោះ​នៅឡើយ​ទេ ។ ដោយសារ​តែ​ម្ដាយ​ទៅ​ចោល ទើប​ចៅប្រុស​នេះ​បាន​ទៅ​បៅដោះ​មេគោ​ដែល​មានកូន​ដែរ ដែល​គាត់​ចង​នៅ​ខាងក្រោយ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ ។

លោក អ៊ុំ អឿ​ង ជា​ជីតា រៀបរាប់​ទៀត​ថា សុ​ផាត តែង​ដើរទៅ​បៅដោះ​មេគោ​ដោយ​ខ្លួនឯង​បាន​រយៈពេល​ជាង​១​ខែ ក៏​គាត់​ឈប់​ឱ្យទៅ​បៅ ពីព្រោះ​មាន​សប្បុរសជន​ខ្លះ​បានឃើញ រូបថត​របស់​គាត់​ក៏​មានការ​ចាប់អារម្មណ៍ ហើយ​អាណិតអាសូរ ព្រមទាំង​បាន​ផ្ដល់​អំណោយ​ជា​លុយ​ខ្លះ និង​ជា​ទឹកដោះគោ​កំប៉ុង​ខ្លះមក​ឱ្យ សុ​ផាត បៅ​ជំនួស​ការ​ទៅ​បៅដោះ​មេគោ​ដោយ​ផ្ទាល់ ។

លោក អ៊ុំ អឿ​ង បាន​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នេះ សុខភាព​របស់ សុ​ផាត ល្អ​ណាស់ មិនសូវ​មាន​ជំងឺ​ទេ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​សុ​ផាត មាន​កម្លាំង​ខ្លាំង​ជាង​កុមារ​ផ្សេង​ទៀត​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា ។ គាត់​បន្ត​ថា «​សុខភាព​រាល់ថ្ងៃ​ល្អ កម្លាំង​ខ្លាំង​ណាស់ វា​រុញ​កង់​រត់​លេង​មួយ​ថ្ងៃ​ៗ​ទល់​ៗ​ល្ងាច​។ ឆ្នាំទៅ​មិ​ញ​នា​រដូវ​ច្រូត ខ្ញុំ​យក​ក្បូន​មក​ដាក់​កណ្ដាប់​ស្រូវ​ពេញ គេ​អូស​តែ​ម្នាក់ឯង​រួច​»​។

ទោះបីជា​បែប​ណា លោក អ៊ុំ អឿ​ង បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​ចៅប្រុស​របស់​គាត់​ម្នាក់​នេះ ពីព្រោះ​តែ​ហាក់​មិនសូវ​មានការ​ចង​ចាំ ហើយ​រៀន​ខ្សោយ​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​នាក់​ដែល​រៀន​ជាមួយ​គ្នា គឺ​ក្នុង​ថ្នាក់​គេ​មាន​លេខ​៤១​ឯណោះ ។ ចៅ​គាត់​មិន​ឆ្លាត​ដូច​គេ​ទេ ខ្សោយ​អក្សរ ពេល​គ្រូ​ឲ្យ​កត់ គឺ​កត់​ដូច​ក្មេង​ដទៃ​ទៀត​ដែរ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​អាន​មិន​ត្រូវ ចាំ​មិន​បាន​» ។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​កុមារ សុ​ផាត ឈប់​បៅដោះ​មេគោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ក៏​ជីដូន​ជីតា​របស់​គេ​នៅ​តែ​រក្សា​ទុក​មេគោ​នោះ​នៅឡើយ ដោយ​មិន​លក់ដូរ​ទៅ​ណា​ទេ ។

ចំណែក​អ្នកស្រី ហ៊ុន ស្បូវ ជា​ជីដូន​របស់ សុ​ផាត បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ដែរ​ថា បើ​ទោះបីជា សុ​ផាត ឈប់​បៅដោះ​មេគោ​ហើយ​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​គេ​ហាក់​មាន​អារម្មណ៍​នៅ​ស្រឡាញ់ និង​ស្និទ្ធស្នាល​ជាមួយ​មេគោ​នោះ​នៅឡើយ ដូច​ជា​នៅ​ពេល​ខ្លះ​គាត់​ប្រើ​ឱ្យ​ជួយ​ដឹកគោ​ជា​ច្រើន​ក្បាល​ពី​វាល​មក​ចង​នៅផ្ទះ គឺ​សុ​ផាត​ដឹក​តែ​មេគោ​ដែល​គេ​បៅដោះ​នោះ​ប៉ុណ្ណោះ​។

អ្នកស្រី ហ៊ុន ស្បូវ រៀបរាប់​ទៀត​ថា អ្នក​ភូមិ​ជា​ច្រើន​តែងតែ​និយាយ​បង្អាប់ សុ​ផាត ពី​រឿង​បៅដោះ​មេគោ​នេះ ធ្វើ​ឱ្យ​រូបគេ​ឈប់​ហ៊ាន​ទៅ​បៅ​បន្ត​ទៀត បន្ទាប់​ពី​មាន​សប្បុរសជន​ខ្លះ​បាន​ផ្ដល់​ម្សៅ​ទឹកដោះគោ និង​អាហារ​ជំនួស​មក ។​គាត់​និយាយ​ថា «​តាំងពី​គេ​ឱ្យ​ទឹកដោះគោ​ម្សៅ​បៅ​មក វា​គ្រប់គ្រាន់​ក៏​ឈប់​ទៅ​បៅដោះ​មេគោ​ដោយ​ផ្ទាល់​តាំងពី​ពេល​នោះ​មក​»​។ អ្នកស្រី​ជា​ជីដូន ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ប្រហាក់ប្រហែល​គ្នា​នឹង​ប្ដី​របស់​គាត់​ដែរ​៖ «​ខ្ញុំ​ក៏​បារម្ភ​ដែរ បើ​វា​រៀន​មិន​ចូល​ដូច្នេះ ។ ខ្ញុំ​តែង​ថា អា​ផាត​អើយ ឯង​ត្រូវ​មើល គ្រូ​បង្គាប់​អី យើង​ត្រូវ​ប្រឹងប្រែង​រៀន​សរសេរ​ផង​ណា​»​។

ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ​និស្ស័យ​របស់ សុ​ផាត ហាក់​ចាប់អារម្មណ៍​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​សម័យ​ថ្មី ។ ជា​រៀងរាល់ថ្ងៃ ពេល​មក​ពី​សាលារៀន គេ​ចូល​ចិត្ត​កាន់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដើម្បី​លេង​ហ្គេ​ម ។ គេ​មានការ​ឆ្លាត​វៃ​ទៅ​លើ​ឧបករណ៍​ព័ត៌មានវិទ្យា​សម័យ​ថ្មី​នេះ បើ​ទោះបីជា​ទូរស័ព្ទ​នោះ​មិន​មាន​ហ្គេ​ម​ក៏​ដោយ ក៏​គេ​ចេះ​បើក​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ហើយ​ទាញ​យក​ហ្គេ​ម​មក​លេង​បាន​ដែរ ។

ជីដូន​និង​ជីតា​របស់ សុ​ផាត ឱ្យ​ដឹង​ទៀត​ថា ថ្វី​ដ្បិតតែ សុ​ផាត ធ្លាប់​ទៅ​បៅដោះ​មេគោ​ដែល​មិន​មានការ​សម្អាត​ត្រឹមត្រូវ​ក៏​ដោយ ក៏​បច្ចុប្បន្ន​គេ​មាន​សុខ​ភាពរឹងមាំ​មិន​ដែល​ឈឺ​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​សម្គាល់​នោះ គឺ​សុ​ផាត​មិនសូវ​មានការ​រួសរាយ​រាក់ទាក់​ដូច​ក្មេង​ដទៃ​ទៀត​ឡើយ ជា​ពិសេស​បើ​ប្រៀបធៀប​នឹង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ ស្រី​ស ដែល​ជា​ប្អូនជីដូនមួយ​អាយុ ទើបតែ​៣​ឆ្នាំ​នោះ ។

កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៧ សុ​ផាត​ធ្លាប់​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​គេ​យក​ទៅ​នៅ​ជាមួយ​នៅ​ឯ​ប្រទេស​ថៃ​ម្ដង​ហើយ ក៏​ប៉ុន្តែ​ក្រោយ​ពី​បុណ្យចូលឆ្នាំ​ថ្មី​រួច​មក ម្ដាយ​របស់​គេ​ក៏​យក​ត្រឡប់​ឱ្យមក​រស់នៅ​ជាមួយ​តា​យាយ​វិញ ដោយសារ​នៅ​ឯ​ប្រទេស​ថៃ សុ​ផាត​មិន​បាន​រៀនអក្សរ​ខ្មែរ ។​សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ ៕

​កុមា​រា ផា សុ​ផាត ប​ច្ចុប្បន្ន​ មាន​អាយុ​៦​ឆ្នាំ​ហើយ
កាលពី​ជាង​៤​ឆ្នាំ​មុន កុមារ​តូច​នេះ ​ធ្លាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​តាម​បណ្តាញ​សង្គម ដោយសារ​តែ​រូបគេ​បាន​បៅដោះ​មេគោ​ ជំនួស​ទឹកដោះ​ម្តាយ​តាំងពី​អាយុ​១ ​ខួប​៣​ខែ ខណៈ​ម្តាយ​ចេញ​ទៅ​​ធ្វើការ​ស៊ីឈ្នួលគេ​នៅ​ឯ​ប្រទេស​ថៃ ទុក​ឱ្យ​រូបគេ​នៅ​ជាមួយ​ជីដូន ជីតា​
កាលពី​ជាង​៤​ឆ្នាំ​មុន កុមារ​តូច​នេះ ​ធ្លាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​តាម​បណ្តាញ​សង្គម ដោយសារ​តែ​រូបគេ​បាន​បៅដោះ​មេគោ​ ជំនួស​ទឹកដោះ​ម្តាយ​តាំងពី​អាយុ​១ ​ខួប​៣​ខែ ខណៈ​ម្តាយ​ចេញ​ទៅ​​ធ្វើការ​ស៊ីឈ្នួលគេ​នៅ​ឯ​ប្រទេស​ថៃ ទុក​ឱ្យ​រូបគេ​នៅ​ជាមួយ​ជីដូន ជីតា​
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ
សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]