(ភ្នំពេញ)៖ តារាចម្រៀង និងជាតារាកំប្លែងទាំងពីរដួង អ្នកនាង កាតុ និងលោក រ៉ូលីន ថ្មីៗនេះ ត្រូវបានគេដឹងថា បានបង្ហាញមុខលើឆាកប្រគំតន្រ្តី របស់ស្ថានីយទូរទស្សន៍ហង្សមាស ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនឹកស្មានថា អ្នកទាំងពីរបានប្ដូរទ្រនំ ចូលក្នុងផលិតកម្មហស្សមាសទៅហើយ។ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាកំប្លែងទាំងពីរដួងនេះ បានលេចមុខក្នុងវីដេអូឃ្លីបមួយ បកស្រាយ អំពីចម្ងល់របស់មហាជនឲ្យបានជ្រាបច្បាស់ បន្ទាប់ពីមានព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកនាង កាតុ និង លោក រ៉ូលីន បានដឹកដៃគ្នាចេញពីផលិតកម្ម ថោន ដើម្បីធ្វើកិច្ចសន្យាថ្មីច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស។

ផ្ទុយទៅវិញ តារាទាំងពីរដួង ដែលពូកែខាងសំដី វោហារស័ព្ទ គឺអ្នកនាង កាតុ និងលោករ៉ូលីន បានចេញមុខបដិសេធ និង បកស្រាយភ្លាមៗ នៅក្នុងឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថា «យើងខ្ញុំទាំងពីរនាក់ មិនបានចុះកុងត្រា នៅផលិតកម្មរស្មីហង្សមាស ឬថោនទេ ទោះបីជាផ្ដាច់កិច្ចសន្យាពី ថោន ប៉ុន្តែនៅតែបន្តច្រៀងក្នុងផលិតកម្ម ថោន ហើយក៏មានសិទ្ធច្រៀង ឲ្យផលិតកម្មដទៃទៀតដែរ»។

នៅក្នុងនោះដែរ អ្នកនាងកាតុ បានបញ្ជាក់បន្ថែមថា «នាងខ្ញុំ និងប្អូនរ៉ូលីន នៅតែជាតារាចម្រៀងក្នុងផលិតកម្ម ថោន ដដែល ប៉ុន្តែក្នុងល័ក្ខខណ្ឌ ជាតារាមានសេរីភាព មិនស្ថិតក្នុងកុងត្រារបស់ផលិតកម្មណាមួយទេ»។

ចង់ជ្រាបកាន់តែច្បាស់ថា តារាពូកែវោហារស័ព្ទអ្នកនាងកាតុ និងលោករ៉ូលីន និយាយអ្វីខ្លះទៅកាន់មហាជន សុំទស្សនាវីដេអូជាមួយ Khmertalking ទាំងអស់គ្នា!

តារាកំប្លែងទាំងពីរដួងនេះ បានលេចមុខក្នុងវីដេអូឃ្លីបមួយ បកស្រាយ អំពីចម្ងល់របស់មហាជនឲ្យបានជ្រាបច្បាស់ បន្ទាប់ពីមានព័ត៌មានជាច្រើនបានចុះផ្សាយថា អ្នកនាង កាតុ និង លោក រ៉ូលីន បានដឹកដៃគ្នាចេញពីផលិតកម្ម ថោន ដើម្បីធ្វើកិច្ចសន្យាថ្មីច្រៀង នៅក្នុងផលិតកម្មរស្មីហង្សមាស

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]