(បាត់ដំបង)៖ គ្រោះថ្នាក់អគ្គិភ័យមួយ បានលេបត្របាក់ឆេះផ្ទះគ្រូបង្រៀនពីរនាក់ ប្តី-ប្រពន្ធ ខ្ទេចគ្មានសល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ជាប់បំពេញភារកិច្ចទៅធ្វើជាអនុរ័ក្ស​ចំនួន២ថ្ងៃ នៅទីរួមខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ករណីនេះកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យលេបត្របាក់គ្មានសល់នេះ ជាកម្មសិទ្ធិរបស់គ្រូបង្រៀនពីរនាក់ ជាប្តី-ប្រពន្ធ ហើយមូលហេតុបឋម សមត្ថកិច្ចសង្ស័យឆ្លងចរន្តអគ្គិសនី។

ករណីគ្រោះអគ្គិភ័យនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ តែគួរឲ្យសោកស្តាយបំផុតនោះទ្រព្យសម្បតិ្តនៅក្នុងផ្ទះទាំងប៉ុន្មាន ត្រូវខូតខាត​ទាំងអស់គ្មានសល់។ សុភាសិតខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ» ពាក្យនេះមានន័យខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមមេត្តាប្រុងប្រយ័ត្ន។ មុនពេលចាកចេញទីផ្ទះ ត្រូវពិនិត្យមើលឱ្យបានគ្រប់ជ្រោយ ដើម្បីបង្ការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ណាមួយដូចករណីនេះ។

ទំហំនៃកាខូចខាតមិនទាន់គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ រង់ចាំម្ចាស់ផ្ទះត្រឡប់មកវិញ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ពីទំហំ នៃការ​ខូចខាតនេះ៕

គ្រោះថ្នាក់អគ្គិភ័យមួយ បានលេបត្របាក់ឆេះផ្ទះគ្រូបង្រៀនពីរនាក់ ប្តី-ប្រពន្ធ ខ្ទេចគ្មានសល់បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ បន្ទាប់ពីម្ចាស់ផ្ទះខាងលើ ជាប់បំពេញភារកិច្ចទៅធ្វើជាអនុរ័ក្ស​ចំនួន២ថ្ងៃ នៅទីរួមខេត្តបាត់ដំបង

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]