ថៃ៖ មួយរយៈក្រោយមកនេះ បន្ទាប់ពីដឹងដំណឹងថាម្តាយរបស់ តារាសម្តែង Mark Prin មិនបានមានទំនាស់ រឺមិនពេញចិត្តជាមួយ តារាសម្តែង Kimberley បានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រអ្នកទាំងពីរ មានការសប្បាយពេញចិត្តឡើងវិញ។ ជាពិសេស ក៏ចង់ឲ្យ ស្នេហារបស់ពួកគេ ទទួលបានដំណឹងល្អឆាប់ៗផងដែរ។

តែផ្ទុយទៅវិញ តាមការផ្តល់បទសម្ភាសន៍ ទៅសារព័ត៌មានថៃថ្មីៗនេះ Kimberley បានប្រាប់ឲ្យដឹងថា «ពេលទៅជួបជាមួយក្រុមគ្រួសាររបស់ Mark Prin គឺម្តាយរបស់គាត់មិនដែលសួរទាក់ទងពីរឿងរៀបការរបស់ពួកគេទាំងពីរឡើយ។

ជាហេតុដែលនាំឲ្យហ្វេនៗឆ្ងល់ថា តើលោក Mark Prin បាននិយាយពីគម្រោងរៀបការជាមួយ Kimberley ទៅកាន់ម្តាយរបស់ខ្លួនឬទេ?

យ៉ាងណាមិញ សម្រាប់ Kimberley បានបន្តទៀតថា សម្រាប់រូបនាងផ្ទាល់ នាងមិនទាន់គិតពីរឿងរៀបការនៅឡើយទេ ព្រោះនាងទើបតែមានអាយុ ២៥ឆ្នាំ ហើយពេលនេះ Mark Prin កំពុងតែមមាញឹកនឹងការងារជាច្រើន ដើម្បីសន្សំប្រាក់ផងដែរ៕

តារាសម្តែង Kimberley
តារាសម្តែង Kimberley
តារាសម្តែង Kimberley
Kimberley និង Mark Prin
Kimberley និង Mark Prin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]