ភ្នំពេញ៖ តារាស្រីវ័យក្មេង ដែលកំពុងក្តោបក្តាប់ បាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជនក្នុងតំណែងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្នពិតជាមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។

ហើយអ្វីដែលពិសេសនោះគឺ តារាស្រីរូបនេះ ក៏មានភាពល្បីល្បាញយ៉ាងខ្លាំង តាមរយៈការសម្តែងកាយវិការយ៉ាងក្រមិចក្រមើមរបស់ខ្លួន ដែលធ្វើឱ្យអ្នកទស្សនាតែងតែសើចគ្រប់ពេលនៅក្នុងកម្មវិធីដែលមានវត្តមានរបស់នាង។

ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា

ព្រមជាមួយនឹងទេព្យកោសល្យជាច្រើនដូចជា តារាសម្តែង​ ពិធីការិនី ដែលមានភាពកំប្លែងបែបនេះហើយ ទើបធ្វើឱ្យកញ្ញា ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងចិត្តអ្នកគាំទ្រជាច្រើននាក់ ក៏អត់ទ្រាំមិនសរសើរមិនបានផងដែរថា កញ្ញា កុសុម៉ា គឺគួរឱ្យស្រលាញ់

មិនមែនលេងសើចឯណា សូម្បី ឱក សុគន្ធកញ្ញា ក៏សរសើរការលេងសើច និងចរិតពិតៗ របស់កញ្ញា កុសុម៉ា ថាគួរឱ្យស្រលាញ់ដែរ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? តើកញ្ញា សុភ័ក្រ កុសុម៉ា គួរឱ្យស្រលាញ់ដែរឬទេ? 

រូបភាពដែលកញ្ញា សុភ័ក្រ កុសុម៉ា បានផុសនៅលើអ៊ីនស្តារក្រាមរបស់ខ្លួន
សុភ័ក្រ កុសុម៉ា និង ឱក សុគន្ធកញ្ញា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា