រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដែល​គេ​ស្គាល់​ថា​ ជាតា​រា​ជើង​ចាស់​​​ឈ្មោះ​​ សំ​ពូន មី​ដា​ដា ​ត្រូវ​បាន​ជាប់ចោទ​ថា ​ជា​បក្សពួក​ក្រុម​យក​​ដុំ​ថ្ម​ ដេញ​គប់​គ្នា​ផ្អើល​​ហាង ខណៈ​ពេល​លោក​និង​មិត្ត​ភ​ក្តិ​​ទៅ​លេងអុក​នៅ​ទីនោះ បង្ក​ឱ្យ​​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​សីហា នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៥ ត្រង់​ចំណុច​មុខ​ហាង​មួយកន្លែង​ ​​ក្នុង​សង្កាត់​​មិត្ត​ភាព ខណ្ឌ​៧​មក​រា ​។

បើតាម​សាក្សី​​​ឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​លោក​សំ​ពូន មី​ដា​ដា គាត់​បាន​ចូល​មក​ហូប​អី​​នៅ​ក្នុង​ហាង​​V-Stneet food Band ជាមួយ​ក្មេង​តូច​ៗ២​ ទៅ​៣​នាក់ ​រួម​ជាមួយ​មិត្ត​ភក្តិ​​២​នាក់​ទៀត​ ដោយ​ហូប​​បណ្តើរ​ លេងអុក​បណ្តើរ​ ។ ​មួយសន្ទុះក្រោយ ​​ស្រាប់តែ​មាន​តុ​ជិត​គាត់​​២​តុ​ទៀត​ អង្គុយ​ផឹកស៊ី​ជិត​នោះ​មិនដឹង​ថា ​ទាស់​សម្តី​គ្នា​រឿង​អ្វី​​នោះ​ទេ បានជា​​ចេញ​ទៅ​​យក​ដុំ​ថ្ម​ដេញ​គប់​គ្នា​ផ្អើល​ពេញ​ផ្លូវ​ជិត​ស្តុ​ប​DN ។

ភ្លាម​ៗ​នោះដែរ ​​លោក​សំ​ពូន មី​ដា​ដា ភ័យ​ខ្លាច​ ណាមួយ​មិន​ចង់​ឱ្យ​ល្បី​ផង​នោះ ក៏​បើករថយន្ត​ដឹក​ក្មេង​ៗ​និង​មិត្ត​ភ​ក្តិ​​ចេញ​ទៅ​បាត់​​។ ក្រោយមក​ គាត់​ភ្លេច​គិតលុយ​ឱ្យ​គេ​ ក៏​បត់​ត្រឡប់​មក​វិញ ​ដើម្បី​គិតលុយ​​ឱ្យ​​ម្ចាស់​ហាង ស្រាប់តែ​មាន​បុរស​ម្នាក់​ មិន​ស្គាល់​អត្ត​សញ្ញាណ​ ដែល​រង​របួស​ដោយសារ​វាយតប់​គ្នា​នោះ​បាន​មក​ចោទ​លោក​សំ​ពូន មី​ដា​ដា ថា ជា​បក្សពួក​ជន​បង្ក​ ដែល​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ពួក​គាត់ ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​សួរនាំ​ម្ចាស់​ហាង និង​លុះ​ពេល​ដែល​សួរនាំ​ទៅ​ ទើប​ដឹង​រឿង​រ៉ាវ​​ថា ​លោក​សំ​ពូន មី​ដា​ដា ​មិនមែន​ជា​បក្សពួក​ជន​បង្ក​ទេ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ ​។

ក្រោយ​ពេល​កើតហេតុ​ បុរស​ដែល​ចោទប្រកាន់​​លោក​សំ​ពូន មី​ដា​ដា មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​អី​នោះ​ទេ​ ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន។

បុរស​ម្នាក់​​ដែល​គេ​ស្គាល់​ថា​ ជាតា​រា​ជើង​ចាស់​​​ឈ្មោះ​​ សំ​ពូន មី​ដា​ដា ​ត្រូវ​បាន​ជាប់ចោទ​ថា ​ជា​បក្សពួក​ក្រុម​យក​​ដុំ​ថ្ម​ ដេញ​គប់​គ្នា​ផ្អើល​​ហាង ខណៈ​ពេល​លោក​និង​មិត្ត​ភ​ក្តិ​​ទៅ​លេងអុក​នៅ​ទីនោះ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាពូន មីដាដា