ភ្នំពេញ៖ តារាចម្រៀងប្រុសដែលមានទឹកដមសម្លេង បែបស្រទន់ ដូង វីរៈសិទ្ធ បានអន្ទង យកបេះដូងប្រិយមិត្ត តាមរយៈបទចម្រៀងជាច្រើនបទកន្លងមក។

ទេពកោសល្យ និងសមត្ថភាពទឹកដៃក្នុងការសរសេរ របស់ម្ចាស់បទ«អូនគ្មានសិទ្ធទៅចោលបងទេ» រូបនេះ ពិតជាពិសេស ពីព្រោះបទនីមួយៗចម្រៀងរបស់លោក សុទ្ធតែពិរោះ និងមានអត្ថន័យគ្រប់គ្រាន់ផងដែរ។

មុននេះបន្តិច ម្ចាស់ពាន «I am the Singer Cambodia » ក៏បានបង្អួតស្នាដៃចុងក្រោយថ្មីមួយទៀតនោះគឺបទ «សង្ឃឹមអូនជួបមនុស្សល្អ» ដែលជាការនិពន្ធ និងច្រៀងដោយរូបលោកផ្ទាល់។ អត្ថន័យនៃបទចម្រៀង មួយបទនេះពិតជាពិរោះប្លែក មិនចាញ់បទមុនៗនោះទេ លើសពីនេះគ្រាន់តែចេញបទនេះ ភ្លាមក៏មានហ្វេនជាច្រើនសរសើរពីទឹកដមសម្លេង និងអត្ថន័យចាក់ដោតបេះដូងយុវវ័យយើងតែម្ដង៕

ចង់ដឹងលោក វីរៈសិទ្ធ បកស្រាយបទនេះពិរោះយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា៖

ដួង វីរៈសិទ្ធ ពេលបកស្រាយបទចម្រៀងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ