ខេត្ត​កំពង់ចាម ៖ ​ទំនាស់​ពាក្យ​​សម្តី​បាន​​ក្លាយ​​ទៅជា​ហិង្សា​​ដ៏សាហាវ​​ ដោយ​បុរស​ម្នាក់​​វាយ​ទៅ​លើ​ស្ត្រីអាជីវ​ករ​លក់​ដូរ​​នៅ​ផ្សារ​​បឹង​កុក​ម្នាក់ ​បណ្តាល​ឱ្យ​រង​របួស​ស្ទើរ​សន្លប់ ​កាលពី​​វេលា​ម៉ោង​​៣​និង​​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣ មីនា ​២០១២ ស្ថិត​​ក្នុង​​​​​ផ្សារ​​បឹង​កុក​ ​ក្រុង​កំពង់ចាម ។

ស្ត្រី​រងគ្រោះ​​ឈ្មោះ​វួច ហ៊ាង ​ជា​អាជីវ​ករ​​បាន​ប្រាប់​​​ឱ្យ​ដឹង​ថា ​​មុនពេល​កើត​ហេតុ​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពុង​អង្គុយ​លក់​ដូរ​ក្រណាត់​ប៉ាក់​ជា​ច្រើន​​ប្រភេទ ស្រាប់តែ​​មាន​អ្នក​កាន់​​​កញ្ឆេរ​១ ដើរ​កាត់​តាម​មុខ​​តូប​ខ្លួន​ជា​ហេតុធ្វើ​ឱ្យ​ក្រណាត់​ប៉ាក់​១​ផ្ទាំង​ ​ជាប់​តាម​​​កញ្ឆេរ​​​​ទៅ​ជា​មួយ តែ​ភ្លាមៗ​​នោះ​មិន​​បាន​​ចាប​់​​អារម្មណ៍​​​ទេ ​ក៏ត្រូវ​​អ្នក​លក់​​ដូរ​ក្បែរ​នោះ​ស្រែក​​សួរ​ តើ​មាន​​បាត់​​ក្រណាត់​ប៉ាក់​​ដែរទេ ។ ​ ស្ត្រី​​រងគ្រោះ​​​​ប្រាប់​បន្តថា នៅ​ពេល​​នោះ​ត្រូវ​បាន​​​អ្នក​លក់​ដូរ​​​ក្បែរគ្នាឈ្មោះ​​សេង ​ហួរ ​​បាន​ទាញ​​យក​មកទុក​នៅ​តូប​របស់​គេ​ទៅវិញ ក៏​កើត​ទៅ​ជា​មាន​ការ​ជជែកគ្នា​​ ។ ខណៈ​កំពុង​តែ​​ប្រកែកគ្នា​​​ ស្រាប់តែ​​ឈ្មោះ​​សេង ហួរ ស្ទុះ​​ទៅ​​ទាញ ​យក​​កៅអី​​មក​វាយ​​​ស្ត្រីរងគ្រោះ​​ត្រូវ​ក​ញ្ចឹង.ក​ ​តែ​សំណាង​​​បាន​​​​លើក​ដៃ​​ខាង​ឆ្វេង​រង​​ទាន់ ។ ប្រភព​​​​បាន​​បញ្ជាក់​ថា ​ក្រោយ​ពី​កើតហេតុ​ជន​ដៃ​ដល់​​​ថែមទាំង​​​បោះ​សម្តីថា ​«ចង់​ទៅ​ប្តឹង អញ​មិន​ខ្លាចទេ ​​​ច្បាប់​ឥឡូវ​ឥត​បាន​ការ​នោះ​​ទេ» ។

លោកអ​នុ​សេនីយ៍​​ឯក​ ​​​តេង ​​​រ៉ូហ្សា នាយ​​​ការិយា​ល័យ​​ស្រាវជ្រាវ​ប្រឆាំង​ការ​ជួញដូរ​​​​​​​មនុស្ស​​ និង​ការពារ​​អនីតិជន​នៃ​កងរាជ​​អាវុធ​​ហត្ថ​​ខេត្ត ​ប្រាប់​​​ឱ្យ​ដឹង​ថា ​លោក​​បាន​ទទួល​ពាក្យ​បណ្តឹង​​ពីស្ត្រី​​រងគ្រោះ​ ហើយ​បាន​​ប្រមូល​​យក​ភស្តុ​តាង​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​​ខេត្ត ​និង​មានការណែ​នាំ​ពីសំណាក់​​លោក​ឧត្តម​សេនីយ៍​ត្រី វ៉ា ​សារិទ្ធ មេ​​បញ្ជា​​ការ​​កង​រាជ​អាវុធ​​ហត្ថ​​​ខេត្តត្រូវតែតាម​​​​ចាប​់​​ជន​ដៃ​ដល់​​ខាងលើ​ មក​ផ្តន្ទាទោស​​តា​ម​ច្បាប់​​​ឱ្យ​​​ខាង​​តែ​បាន៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]