ភ្នំពេញ៖ ក្រោយពីបានសិក្សាក្រេបយកចំណេះវិជ្ជា អស់រយៈពេល១២ឆ្នាំកន្លងមក នៅថ្ងៃច័ន្ទទី ២១ ខែសីហា ម្សិលមិញនេះ គឺជាថ្ងៃទី១នៃការប្រលងបាក់ឌុប សម្រាប់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់គ្នា នៅទូទាំងប្រទេស។

ក្នុងនោះដែរយើងសង្កេតឃើញ ទិដ្ឋភាពរបស់បេក្ខជនទាំងអស់ចេញមកពីប្រលងវិញកាលពីម្សិលមិញនេះ ក៏មានសភាពអ៊ូអរ ហើយភាគច្រើន ពួកគេ មានទឹកមុខញញឹមញញែមស្រស់ថ្លា  ហាក់ដូចជា មានសង្ឃឹមច្រើន ក្នុងការប្រលងក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ យើងក៏ឃើញមានអាណាព្យាបាល សិស្សប្រុសស្រីជាច្រើន បានមកឈរ នៅមុខសាលារៀន ដើម្បីចាំទទួលកូនប្រុសស្រីរបស់ខ្លួនត្រលប់ទៅផ្ទះវិញ ដោយការផ្តល់កម្លាំងជានិច្ចផងដែរ។

គួរឱ្យដឹងផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តឡើងក្នុងថ្ងៃអង្គារទី២២សីហានេះ មួយថ្ងៃទៀត ក្រោមការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីបេក្ខជនក្នុងប្រលងជាច្រើននាក់ ហើយស្របពេលនេះទោះបីជាបេក្ខជនខ្លះ កំពុងមានជំងឺក៏ដោយ ក៏ពួកគេនៅតែខិតខំមកប្រលងដែរ ព្រោះមិនអាចខកខានពេលវេលាដ៏សំខាន់នេះបានឡើយ។

យ៉ាងណាមិញ ខ្មែរឡូតក៏សូមជូនពរដល់បេក្ខជនប្រលងបាក់ឌុបនៅឆ្នាំនេះ បានទទួលជោគជ័យប្រលងជាប់និទ្ទេសល្អគ្រប់ៗគ្នា៕

ទស្សនាកម្រងរូបភាពខាងក្រោម ដែលក្រុមការងារខ្មែរឡូត បានផ្តិតយកនៅក្នុងវិទ្យាល័យ«ជាស៊ីមបឹងកេងកង»៖  

ទិដ្ឋភាពសិស្សានុសិស្សចេញពីប្រលង
ទិដ្ឋភាពសិស្សានុសិស្សចេញពីប្រលង
ទិដ្ឋភាពសិស្សានុសិស្សចេញពីប្រលង
ទិដ្ឋភាពសិស្សានុសិស្សចេញពីប្រលង
ទិដ្ឋភាពសិស្សានុសិស្សចេញពីប្រលង
ទិដ្ឋភាពអាណាព្យាបាលមកទទួលកូនប្រុសស្រីរបស់ខ្លួនចេញពីប្រលង
ទិដ្ឋភាពអាណាព្យាបាលមកទទួលកូនប្រុសស្រីរបស់ខ្លួនចេញពីប្រលង
ទិដ្ឋភាពអាណាព្យាបាលមកទទួលកូនប្រុសស្រីរបស់ខ្លួនចេញពីប្រលង
ទិដ្ឋភាពអាណាព្យាបាលមកទទួលកូនប្រុសស្រីរបស់ខ្លួនចេញពីប្រលង
ទិដ្ឋភាពនៅមុខវិទ្យាល័យ ជាស៊ីមបឹងកេងកង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]