ភ្នំពេញ៖នៅ ថ្ងៃទី២១ សីហា ២០១៧ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ Smart Axiata បានប្រកាសថា ខ្លួនបានដាក់ដំណើរការបច្ចេកវិទ្យា 4.5G ជាផ្លូវការនៅកម្ពុជា ក្រោមវត្តមានរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ 

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា

នៅក្នុងព្រឹត្តិការណ៍ “4.5G Evolution: Road to 5G” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រុមហ៊ុន Smart និង Huawei បានរួមគ្នា បង្ហាញអំពីរបៀបដែលបច្ចេកវិទ្យា 4.5G រឺ LTE Advance Pro នេះអាចបង្កើនប្រសិទ្ធភាពបណ្តាញទូរស័ព្ទ ដែលនឹងផ្តល់ជូនអតិថិជន Smart នូវអ៊ិនធឺណិតល្បឿនលឿនជាងមុន រួមផ្សំជាមួយបទពិសោធន៍ និងការកម្សាន្តផ្សេងទៀតដែលផ្តល់ជូនដោយ Smart នៅលើសេវា 4G+ និង 4.5G នៅពេលនេះ។

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Smart បានបង្ហាញពីការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ខ្លួន ក្នុងការជម្រុញការអភិវឌ្ឍន៍ និងភាពរីកចម្រើនផ្នែកទូរគមនាគមន៍ និងអ៊ិនធឺណិតចល័តនៅព្រះរាជាណាចក្រកម្ពុជា។ 

នៅក្នុងឆ្នាំ 2014 Smart បានក្លាយទៅជាប្រតិបត្តិករដំបូងបង្អស់នៅកម្ពុជាដែលផ្តល់ជូនសេវា 4G LTE ។ ក្នុងឆ្នាំ 2016 ក្រុមហ៊ុន Smart បានចាប់ផ្តើមដំណើរការ 4G + ហើយបានពង្រីកសេវា 4G របស់ខ្លួននៅគ្រប់២៥ រាជធានីខេត្ត។ ក្នុងឆ្នាំ២០១៧ Smart បានដាក់ដំណើរការ 4G + ជាមួយ HD Voice ឬ VoLTE ដើម្បីបង្កើនបទពិសោធន៍សំលេងលឺច្បាស់ជាងមុន និង បន្តភាពឈានមុខរបស់ខ្លួនក្នុងការផ្តល់សេវាអ៊ិនធឺណិតល្បឿនលឿននៅកម្ពុជា។

ជាទូទៅ បណ្តាញ 4.5G លឿនជាង 4G ធម្មតារហូតដល់ 8 ដង។ អាស្រ័យទៅតាមទំហំហ្វ្រេកង់ស៍ដែលមាន បច្ចេកវិទ្យានេះអាចសម្រេចបាននូវល្បឿនអតិបរមា 1Gbps ជាមួយទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និងក្រុមហ៊ុន Huawei ។ គេរំពឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើននឹងបញ្ចូលមុខងារគាំទ្របច្ចេកវិទ្យានេះ តាមរយៈការ upgrade សុហ្វវ៊ែរនៅក្នុងរយៈ ពេលប៉ុន្មានខែខាងមុខនេះ។ ការប្រើប្រាស់បច្ចេកវិទ្យា 256QAM 4x4 MIMO និងពហុបណ្តាញរួមគ្នា (Multi Carrier Aggregation) បណ្តាញសេវារបស់ Smart អាចសម្រេចបានរហូតដល់ 600 Mbps នៅក្នុងតំបន់មួយចំនួន គិតមកដល់បច្ចុប្បន្ន *។

បច្ចុប្បន្ន Smart មានស្ថានីយ៍បណ្តាញ 2G និង 3G ចំនួន 2300កន្លែង និងស្ថានីយ៍បណ្តាញ 4G LTE 1800កន្លែង នៅទូទាំង២៥ រាជធានីខេត្ត។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់បណ្តាញអ៊ិនធឺណិតចល័តលឿននិងធំបំផុត នៅកម្ពុជា អាចមើលឃើញយ៉ាងច្បាស់តាមរយៈ ការបង្កើនការវិនិយោគរបស់ ខ្លួនរៀងរាល់ឆ្នាំដើម្បីពង្រីកបណ្តាញនិងហេដ្ឋារចនា សម្ព័ន្ធរបស់ខ្លួន ដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់សម្រេច ឲ្យបានការគ្របដណ្តប់ទូរស័ព្ទចល័ត ១០០% នៅទីក្រុង និង ៧០% នៅទីជនបទ ត្រឹមឆ្នាំ២០២០ ។ 

លោក ថូម៉ាស ហ៊ុន បានពន្យល់ថា៖«យើងប្រឹងប្រែងឲ្យក្លាយជាក្រុមហ៊ុនទូរគមនាគមន៍ដែលរីកចម្រើនបំផុតនៅកម្ពុជា។ Smart នៅតែបន្តធានាអោយបានថា អតិថិជន របស់យើងអាចទទួលបានសេវាកម្ម ល្អបំផុត។ យើងបានបោះទុនវិនិយោគចំនួន ៧៥លានដុល្លារនៅឆ្នាំ២០១៦ និង៨០ លានដុល្លារទៀតក្នុងឆ្នាំនេះ ដើម្បីពង្រីកនិងកែ លម្អបណ្តាញ ដើម្បីផ្តល់ជូនសេវាអ៊ិនធឺណិត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត។ បន្ទាប់ពីបានក្លាយជា ប្រតិបត្តិករដំបូងបង្អស់ដែលនាំយក 4G LTE និង 4G + មកកម្ពុជា ឥឡូវនេះយើងនាំមកនូវ 4.5G ដល់កម្ពុជាទៀត ហើយ 5G ក៏នឹងគង់តែនាំមកដែរ»។

លោក ថូម៉ាស ហ៊ុន

ដោយឈរនៅតំណែងឈានមុខគេ នៅក្នុងវិស័យនេះ ក្រុមហ៊ុនបាននិយាយថាខ្លួនកំពុងតែសិក្សាលទ្ធភាពបច្ចេកវិទ្យា 5G ដែលរួមមានបច្ចេកវិទ្យា Massive MIMO ដើម្បីធានាថាខ្លួនបានត្រៀមរួចរាល់ សម្រាប់ពេលដែលបទដ្ឋាននិងបច្ចេកវិទ្យានេះបានមកដល់។ ទោះបីជាវានៅថ្មីថ្មោងក៏ដោយ គេរំពឹងថា 5G នឹងនាំមកនូវល្បឿន ជាច្រើន Gbps សមត្ថភាពបណ្តាញ ធំទូលាយ ភាពយឺតយ៉ាវទាប និងសមត្ថភាពតភ្ជាប់ភ្លាមៗទៅនឹងឧបករណ៍ក្នុងពេលដំណាលគ្នា។ អ្នកជំនាញខាងផ្នែកនេះរំពឹងថា ការចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 5G នឹងមកដល់នៅឆ្នាំ២០២០ ។

លោក David Lixiongwei អគ្គនាយកក្រុមហ៊ុន Huawei Technologies Cambodia បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ដែលរួមសហការជាមួយក្រុមហ៊ុន Smart ដោយនាំយកបណ្តាញ 4.5G មកកម្ពុជា ហើយនឹងការខិតទៅរកបច្ចេកវិទ្យាជំនាន់ក្រោយ ។ ការវិវត្តន៍នៃបច្ចេកវិទ្យា 4.5G ពិតជានឹងនាំមកនូវការអភិវឌ្ឍសំខាន់ៗពីលើ 4G ដែលមាននៅពេលបច្ចុប្បន្ននេះ ក៏ដូចជាដើរតួនាទីជាស្ពានឆ្ពោះទៅរកបច្ចេកវិទ្យា 5G នាពេលអនាគត ដែលវានឹងគាំទ្រសេវានានារួមមាន សេវា Mobile Cloud Service ការទស្សនាវីដេអូក្នុងកម្រិត 4K Virtual Reality, Internet of Things និងបច្ចេកវិទ្យាអស្ចារ្យជាច្រើនទៀត»។

លោក David Lixiongwei អគ្គនាយកក្រុមហ៊ុន Huawei Technologies Cambodia

ការប្រកាសថ្ងៃនេះ គឺជាព័ត៌មានថ្មីបំផុតក្នុងឆ្នាំដ៏មមាញឹកមួយសម្រាប់ក្រុមហ៊ុន Smart ដែលបានបង្កើនសេវាកម្មឌីជីថល និងមាតិកាពិសេសៗជាច្រើន ដើម្បីអភិវឌ្ឍខ្លួនទៅជាម៉ាកយីហោឌីជីថលនៃជីវិតរស់នៅទំនើប និងសម្រេចនូវចក្ខុវិស័យរបស់ខ្លួនឆ្ពោះទៅរកការធ្វើជាម្ចាស់ជើងឯកឌីជីថលរបស់កម្ពុជា។

Smart បានចាប់ដៃគូជាមួយក្រុមហ៊ុន iflix របស់ម៉ាឡេស៊ី ក្រុមហ៊ុន VuClip និង Jaikon ក្នុងការផ្តល់ជូនការ កម្សាន្តតាមរយៈ វីដេអូ និង ខ្សែភាពយន្តទាំងក្នុងស្រុកនិងអន្តរជាតិ ដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា ។ 

ក្រុមហ៊ុនក៏បាន Upgrade SmartMusic ដែលជាសេវាកម្មស្តាប់តន្ត្រី ដោយឥតគិតលុយ អោយកាន់ទេឡួយ ជាងមុន ហើយឥឡូវនេះក៏អាចប្រើបាន នៅលើគេហទំព័រ ផងដែរ។ 

SmartNas ដែលជាកម្មវិធីបំរើសេវាដោយខ្លួនឯង អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង គណនីនិងសេវាកម្ម នានាដោយងាយស្រួល។ Smart ក៏បានដាក់ដំណើរការសេវាកម្ម SmartWeather ដែលអាចផ្តល់ការព្យាករណ៍អាកាសធាតុក្នុងស្រុកយ៉ាងត្រឹមត្រូវបំផុតទៅកាន់សាធារណៈជន។ 

លោក ថូម៉ាស

លោក ថូម៉ាសបានបន្ថែមថា៖«ការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងសេវាកម្មឌីជី ថល ដែលកម្ពុជាបានជួបប្រទះក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពិតជាកត្តាជម្រុញទឹកចិត្តយ៉ាងសំខាន់។ នៅពេលដែល ក្មេងជំនាន់ក្រោយ ចូលចិត្តនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបច្ចេកវិទ្យាអភិវឌ្ឍន៍ចុងក្រោយបង្អស់នៅទូទាំងប្រទេស និងពិភពលោក ។ Smart នឹងមានវត្តមាននៅទីនោះ ហើយនឹងនៅតែជាដៃគូសម្រាប់ពួកគេ និងសម្រាប់ប្រទេស គ្រប់ជំហាន»៕

សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart គឺ www.facebook.com/SmartAxiata ឬទស្សនាគេហទំព័រ www.smart.com.kh 

ទិដ្ឋភាពទូទៅក្នុងកម្មវិធីសម្ផោធបច្ចេកវិទ្យា 4.5G របស់ក្រុមហ៊ុន Smart
ទិដ្ឋភាពទូទៅក្នុងកម្មវិធីសម្ផោធបច្ចេកវិទ្យា 4.5G របស់ក្រុមហ៊ុន Smart
ទិដ្ឋភាពទូទៅក្នុងកម្មវិធីសម្ផោធបច្ចេកវិទ្យា 4.5G របស់ក្រុមហ៊ុន Smart
ទិដ្ឋភាពទូទៅក្នុងកម្មវិធីសម្ផោធបច្ចេកវិទ្យា 4.5G របស់ក្រុមហ៊ុន Smart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]