ភ្នំពេញ៖ ថ្ងៃនេះជាថ្ងៃចុងក្រោយ ដែលប្អូនៗថ្នាក់ទី១២ ត្រូវប្រលង នៅតាមមណ្ឌលរៀងៗខ្លួន ហើយក៏ជាថ្ងៃបញ្ចប់ពាក្យថា ជាសិស្សវិទ្យាល័យផងដែរ ព្រោះក្រោយពីថ្ងៃនេះទៅ ប្អូនៗភាគច្រើន នឹងបន្តការសិក្សា នៅមហាវិទ្យាល័យ។

ទន្ទឹមនឹងនោះ សម្រាប់តារាចម្រៀងស្រី ដ៏ស្រស់ស្អាត​ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ទៅប្រលងបាក់ឌុប ឆ្នាំ២០១៧នេះ  នៅឯមណ្ឌល វិទ្យាល័យ  ជាស៊ីម បឹងកេងកង។

ក្នុងនោះដែរ ខ្មែរឡូត ក៏បានថតបាន សកម្មភាពរបស់ ហ្សាណា ពេលដើរចេញពីមណ្ឌលប្រលង កាលពីម្សិលមិញ។

អ្វីដែលចាប់អារម្មណ៍នោះ គឺទឹកមុខ របស់តារាស្រីរូបនេះ នៅតែរីករាយជានិច្ច ដែលហាក់ដូចជា មានជំនឿចិត្តយ៉ាងមាំ ថាខ្លួន​អាចទទួលបាន និទ្ទេសល្អ សម្រាប់ការប្រលង។

មិនតែប៉ុណ្ណោះ សម្រស់របស់ហ្សាណា គឺពិតជាស្រស់ស្អាតបែបធម្មជាតិពិតៗ ទោះបីគ្មានការតុបតែងផាត់មុខ ដូចពេលឡើងឆាកក៏ដោយ៕

ចង់ដឹងថា ហ្សាណា ស្រស់ស្អាតប៉ុណ្ណា នៅក្រៅ តោះមើលជាមួយនឹង ខ្មែរឡូតទាំងអស់គ្នា៖

តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា ពេលចេញពីមណ្ឌលប្រលង
តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា ពេលចេញពីមណ្ឌលប្រលង
តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា ពេលចេញពីមណ្ឌលប្រលង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា