ភ្នំពេញ៖ មិនដល់ប៉ុន្មានថ្ងៃទៀតទេ ការដាក់បង្ហាញជាផ្លូវការនូវទូរស័ព្ទ SAMSUNG GALAXY NOTE 8 នឹងធ្វើឡើង។ មនុស្សជាច្រើននៅក្នុងពិភពលោក នឹងត្រូវធ្វើការតម្រង់ជួរនៅហាងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៧ ដើម្បីរង់ចាំមើលបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់របស់ ក្រុមហ៊ុន SAMSUNG ដោយផ្ទាល់ភ្នែក នោះគឺ Galaxy Note 8 ដ៏អស្ចារ្យ។

ទើបតែរយៈពេលបីខែកន្លះកន្លងផុតទៅ ក្រុមហ៊ុន SAMSUNG បានដាក់បង្ហាញនូវ The Galaxy S8 របស់ខ្លួន។ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ Samsung ដូច្នេះហើយក្រុមហ៊ុនខិតខំស្រាវជ្រាវដោយសម្រេចបានបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែលនឹងគ្រោងដាក់បង្ហាញម៉ូដែលដ៏ថ្មីស្រឡាងនេះ ជាសាធារណៈនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ គឺ ចំពោះមុខពិភពលោកទាំងមូលនៅវេលាម៉ោង១១ព្រឹក (យប់នៅភ្នំពេញ ត្រូវជាម៉ោង ១០ យប់) ដែលព្រឹត្តិការណ៏នេះធ្វើឡើងនៅ New York’s Park Avenue Armory។

Galaxy Note 8

ពត៌មានអំពី GALAXY NOTE 8 កំពុងតែត្រូវ បានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក ខណៈពេលដែលអ្នកប្រើប្រាស់ កំពុងរង់ចាំមើលស្មាតហ្វូនស៊េរីថ្មីនេះ។

ពត៌មានជាផ្លូវការបានបង្ហាញពីរូបរាងនៃទូរស័ព្ទ ដែលមានរូបរាងស្រដៀងទៅនឹង Galaxy S8 ដែលជ្រុងវែងទាំងសងខាងនៃ អេក្រង់របស់វាមានរាងកោង និងនៅផ្នែកខាងលើនិងខាងក្រោមនៃជ្រុងទូរស័ព្ទ នៅសល់អេក្រង់ តិចតួចបំផុត ហើយវាធ្វើឲ្យអេក្រង់ អាចបញ្ចេញសម្ថភាព ដ៏អស្ចារ្យបំផុត។ ជាលក្ខណៈពិសេសមួយទៀតរបស់ប៊ិចពណ៌ខៀវនៃទូរស័ព្ទស៊េរី Galaxy Note ដែលវានឹងបង្ហាញខ្លួនជាមួយគ្នានៅថ្ងៃបើកសម្ពាធន៍ផងដែរនោះ វាត្រូវបានយកមកប្រើប្រាស់សម្រាប់យុទ្ធនាការ Galaxy Note 8 ដើម្បីផ្សព្វផ្សាយផងដែរ។

វីដេអូរនេះបង្ហាញអំពី “Do Bigger Things” ដែលធ្វើឱ្យអ្នកទស្សនារំពឹងថានឹងមានអ្វីអស្ចារ្យនឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ។ សូមបញ្ជាក់ព្រឹត្តិការណ៌ នេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១១ព្រឹកនៅទីក្រុងញូយ៉ក (ដែលត្រូវនឹងម៉ោង ១០ យប់នៅប្រទេសកម្ពុជា) ហើយការផ្សាយបន្តផ្ទាល់នេះ លោកអ្នកអាចរកបានតាមគេហទំព័រផ្លូវការរបស់ Samsung ។ http://www.samsung.com/global/galaxy/events/unpacked/ 

Galaxy Note 8

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]