ភ្នំពេញ៖ សម្រាប់ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្តើមការប្រលងថ្នាក់ទី១២ ហើយក៏មានតារាស្រី ប្រុស ខ្មែរជាច្រើននាក់ បានទៅប្រលង យ៉ាងស្វិតស្វាញផងដែរ។ 

ជាពិសេស គេក៏ចាប់អារម្មណ៍​លើតារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា ដែលនាងបានសម្តែងទឹកមុខ រីករាយ តាំងពីមុនថ្ងៃប្រលង រហូតដល់ថ្ងៃនេះ។

តាមរយៈផេកហ្វេសប៊ុក ហ្វេនរបស់រ៉េត ស៊ូហ្សាណា បានបង្ហោះវីដេអូខ្លីមួយ ដែលស្តែងឲ្យឃើញថា នាង បានចេញប្រលង ជាមួយនឹងទឹកមុខសប្បាយខ្លាំង ដែលពោរពេញដោយក្តីសង្ឃឹម។

ដោយឡែកយើងមិនទាន់ដឹងថា ចំពោះថ្ងៃស្អែក និងលទ្ធផលចេញនៅថ្ងៃខាងមុខនឹងទៅជាយ៉ាងណាទេ តែយ៉ាងណា ក៏សូមជូនពរឲ្យ រ៉េត ស៊ូហ្សាណា បានទទួលនិទ្ទេសល្អផងដែរ៕ 

តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា
តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា