សព្វថ្ងៃនេះ ជំងឺមហារីកគឺជាជំងឺដ៏កាចសាហាវមួយ ហើយមនុស្សជាច្រើនក៏កំពុងតែព្យាយាមកាត់បន្ថយសកម្មភាពនានាដែលអាចធ្វើឲ្យពួកគេមានការប្រឈមមុខនឹងជំងឺនេះ។ ប៉ុន្តែពេលខ្លះសកម្មភាពដែលមើលទៅហាក់ដូចជាមិនមានគ្រោះថ្នាក់បែរជាអាចជាធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺមហារីកទៅវិញ។

សកម្មភាពទាំង១០ដែលអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីករួមមាន៖ 

១. អង្គុយច្រើនពេក

អ្នកស្រាវជ្រាវបានរកឃើញថា ការអង្គុយរយៈពេលពីរម៉ោងជាប់អាចធ្វើឲ្យអ្នកប្រឈមមុខនឹងការកើត ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកសួត  និងជំងឺមហារីកស្រទាប់ស្បូន។  ដូច្នេះហើយប្រសិនជាអ្នកត្រូវអង្គុយច្រើនម៉ោង  អ្នកគួរតែងើបឈរឲ្យបានច្រើន  ឬក៏ហាត់ប្រាណអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ ដើម្បីកាត់បន្ថយពេលវេលាដែលអ្នកចំណាយក្នងការអង្គុយនោះ។

អង្គុយច្រើនពេក

២. ធ្វើការវេនយប់

យោងតាមការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា អ្នកដែលប្រឈមមុខនឹងការកើតជំងឺមហារីកខ្លាំងជាងគេ គឺជាមនុស្សដែលធ្វើការងារនៅពេលយប់  ដូច្នេះហើយអ្នកគួរតែព្យាយាមចៀសវាងធ្វើការវេនយប់ បើសិនជាអ្នកអាចចៀសបាន។ 

ធ្វើការវេនយប់

៣. ផឹកស្រាច្រើនពេក

ការស្រាវជ្រាវមួយបានឱ្យដឹងថា  ការផឹកស្រាច្រើនអាចធ្វើឲ្យអ្នកមានភាគរយខ្ពស់ក្នុងការកើតជំងឺមហារីកបំពង់អាហារ សុដន់ និងថ្លើមផងដែរ។ ដូច្នេះហើយអ្នកគួរតែពីចារណាអំពីកម្រិតនៃជាតិស្រវឹងដែលអ្នកទទួលទានជាញឹកញាប់ផងដែរ។ 

ផឹកស្រាច្រើនពេក

៤. ចំណាយពេលច្រើននៅលើយន្តហោះ

អ្នកជំនាញបាននិយាយថា កម្រិតនៃកាំរស្មីយូវីមានច្រើននៅក្នុងកម្ពស់ ៩ ១៤៤ម៉ែត្រផុតពីដី  ហើយវាក៏ជាកម្ពស់ដែលយន្តហោះធ្វើការហោះហើរផងដែរ។ ទោះបីកាំរស្មីទាំងនោះមិនប៉ះពាល់អ្នកដោយផ្ទាល់គ្រប់ពេលក៏ដោយ  តែកាំរស្មីយូវីអាចប៉ះពាល់អ្នកតាមរយៈបង្អួចនៅលើយន្តហោះទៀតផង។  លើសពីនេះទៅទៀត ការស្រាវជ្រាវរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានរកឃើញថា អាកាសយានិកនិងបុគ្គលិកជើងហោះហើរមានការប្រឈមមុខខ្លាំងណាស់ ក្នុងការកើតជំងឺមហារីកស្បែក។

ចំណាយពេលច្រើនលើយន្តហោះ

៥. ទទួលទានភេសជ្ជៈដែលកំពុងក្តៅខ្លាំង

យោងតាមការស្រាវជ្រាវមួយរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការទទួលទានភេសជ្ជៈដែលក្តៅខ្លាំង អាចបង្កើនហានិភ័យនៃការវិវឌ្ឍទៅជាជំងឺមហារីក។ ភេសជ្ជៈណាដែលមានកម្ដៅលើសពី ៦៥អង្សាសេ អាចបង្កឲ្យមនុស្សមានភាគរយខ្ពស់ក្នុងការកើតជំងឺមហារីកបំពង់អាហារ។

ទទួលទានភេសជ្ជៈដែលកំពុងតែក្តៅខ្លាំង

៦. កាវះកាត់ប្តូរសរីរាង្គ

ការវះកាត់ប្តូរសរីរាង្គអាចជួយជីវិតអ្នកជំងឺបាន តែវាក៏អាចធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកស្រទាប់ស្បែកខាងក្រៅផងដែរ។ ហើយអ្នកដែលវះកាត់ប្រឈមមុខនឹងការកើតជំងឺមហារីកប្រភេទនេះដល់ទៅ ២៥០ភាគរយច្រើនជាងមនុស្សដែលមិនដែលធ្វើការវះកាត់ផងដែរ។ 

៧. ញាំសាច់ដែលខ្លោច

ពួកយើងតែងតែព្យាយាមចំអិនសាច់គោ  ឬសាច់ដទៃទៀតឲ្យបានឆ្អិនល្អ ប៉ុន្តែពេលខ្លះយើងក៏ចំអិនវាលើសកម្រិតដល់ថ្នាក់ខ្លោច ហើយការទទួលទានសាច់ដែលខ្លោចនេះដែរនឹងធ្វើឲ្យអ្នកប្រឈមមុខនឹងការកើតជំងឺមហារីកទៀតផង។  ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការញ៉ាំសាច់ដែលខ្លោចអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកតម្រងនោម ពោះវៀនធំ  និងក្រពេញប្រូស្តាត។

ញាំសាច់ដែលខ្លោច

៨. ការលាបម្សៅ

ម្សៅសម្រាប់លាបខ្លួនប្រាណឲ្យក្រអូប ហាក់បីដូចជាមិនមានគ្រោះថ្នាក់សោះ តែការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការប្រើប្រាស់ម្សៅសម្រាប់លាបខ្លួនអាចធ្វើឲ្យមនុស្សមានភាគរយខ្ពស់ក្នុងការកើតជំងឺមហារីកក្រពេញអូវែ។ ហើយបើសិនជាមនុស្សបានស្រូបម្សៅនោះចូលតាមច្រមុះ នោះពួកគេក៏ប្រឈមមុខនឹងជំងឺមហារីកសួតផងដែរ។ 

ការលាបម្សៅ

៩. ទទួលទានភេសជ្ជៈដោយប្រើកែវស្នោ

កែវដែលធ្វើពីស្នោមានផលអាក្រក់សម្រាប់សុខភាពមនុស្សយ៉ាងខ្លាំង។ របាយការណ៍មួយបានពន្យល់ថា កែវស្នោមានសារធាតុគីមីមួយដែលអាចបង្កអោយមនុស្សមានជំងឺមហារីកលំពែង  និងបំពង់អាហារផងដែរ។ 

ទទួលទានភេសជ្ជៈដោយប្រើកែវស្នោ

១០. លាងអង្ករមិនស្អាត

អង្ករសំរូបត្រូវបានចាត់ទុកថាជាគ្រាប់ធញ្ញជាតិដែលមនុស្សគួរតែញ៉ាំឲ្យបានច្រើន ប៉ុន្តែការស្រាវជ្រាវមួយបានរកឃើញថា អង្ករសំរូបមានកម្រិតអាសេនិចយ៉ាងច្រើនដែលមិនមានសុវត្ថិភាពដល់សុខភាពរបស់អ្នកទទួលទានឡើយ។ បើសិនជាអ្នកលាងអង្ករមិនបានស្អាតទេ នោះសារធាតុអាសេនិចដែលមាននៅក្នុងអង្ករសំរូបអាចធ្វើឲ្យអ្នកទទួលទានប្រឈមមុខនឹងការកើតជំងឺមហារីកស្បែក មហារីកប្លោកនោម មហាេរីកតំរងនោម និងមហារីកថ្លើមទៀតផង៕

លាងអង្ករមិនស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]