កូឡាឡំពួរ៖ ថ្ងៃ ១៩ សីហា ២០១៧ – សម្រែកហ៊ោរកញ្ជ្រៀវគាំទ្រអត្តពលិកខ្មែរបានបន្លឺឡើងនៅពហុកីឡដ្ឋាន Bukit Jalil ប្រទេសម៉ាឡេស៊ី នៅពេលក្បួនដង្ហែរអត្តពលិកខ្មែរ កាន់តែខិតមកជិតវេទិការ ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី ២៩ ប្រទេសម៉ាឡេស៊ី។

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

យុវជនឈ្មោះ ពូ ឈីវ អាយុ ៣៤ ឆ្នាំ ដែលមានវត្តមាននៅក្នុងពិធីនោះដែរ បានបង្ហាញពីការគាំទ្ររបស់គាត់ចំពោះអត្តពលិកខ្មែរ តាមរយៈការក្រោកឈរឡើង ក្រវីទង់ជាតិខ្មែរ ជាមួយសម្រែកមោទនភាពខ្មែរ យ៉ាងរន្ធើនម្តងហើយម្តងទៀត។ ពូ ឈីវ បានផ្តល់បទសម្ភាសន៍ទាំងសម្លេងស្អកៗថា “ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមោទនភាពខ្លាំងណាស់ នៅពេលដែលឃើញក្បួនរបស់កីឡាករយើងធ្វើដំណើរមកកៀកវេទិការ។ ពួកគេម្នាក់ៗសុទ្ធតែបានហ្វឹកហាត់ស្វិតស្វាញជាទីបំផុត ទម្រាំបានមកដល់ដំណាក់កាលនេះ ហើយខ្ញុំពិតជាមានក្តីរំភើបណាស់ដែលបានមកគាំទ្រពួកគាត់ដល់ទីនេះផ្ទាល់។”

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

ពូ ឈីវ គឺជា អ្នកមានសំណាងមួយរូបក្នុងចំណោមប្រាំរូបផ្សេងទៀតដែលបានឈ្នះដំណើរកម្សាន្តពីការប្រកួតច្រៀងចម្រៀង ដើម្បីមានឱកាសចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងកូឡាឡំពួរនេះ។ ការប្រកួតនេះគឺជាផ្នែកមួយនៃយុទ្ធនាការទីផ្សារ #ឆន្ទះយើងបេះដូងយើង របស់ស្រាបៀរអង្គរ ដែលត្រូវបានចេញផ្សាយដើម្បីអបអរអត្តពលិកជាតិចូលរួមកីឡាស៊ីហ្គេមលើកទី ២៩ ដែលជាកិច្ចការសហការគ្នា ជាមួយគណកម្មាធិការជាតិអូឡាំពិកម្ពុជា។

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

នៅក្នុងយុទ្ធនាការទីផ្សារនេះ ស្រាបៀរអង្គរបានសហការជាមួយសិល្បៈករល្បីៗជាច្រើនរូប ដើម្បីផលិតចម្រៀងមួយបទក្រោមចំណងជើងថា “កម្លាំងចិត្តបេះដូងខ្មែរ” ដើម្បីកៀងគរឲ្យមានការគាំទ្រអត្តពលិកជាតិក្នុងការប្រកួតស៊ីហ្គេមលើកនេះ។ 

បទចម្រៀងនេះ បានបង្ហាញឲ្យឃើញពីខ្លឹមសារដ៏សំខាន់អំពីបេះដូងខ្មែរ ពោលគឺឆន្ទះក្នុងការប្រឹងប្រែងហ្វឹកហាត់ឥតសំចៃរបស់អត្តពលិក ដើម្បីដណ្តើមយកជ័យជំនះ មុននឹងឈានដល់ការប្រកួតនីមួយៗ។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារហូតដល់ទៅជាង ២.២លាននាក់ក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍ដំបូងនៃយុទ្ធនាការនេះ ហើយចម្រៀងវីដេអូនេះបានក្លាយជាប្រធានបទមួយរបស់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។

ក្នុងយុទ្ធនាការនេះដែរ ស្រាបៀរអង្គរក៏ទទួលបានវីដេអូចម្រៀងពី ហ្វែន ដែលបានច្រៀងវគ្គរឺហ្វ្រាំងនៃចម្រៀងនោះ ដើម្បីជាការបង្ហាញឲ្យឃើញពីការគាំទ្រដល់អត្តពលិកជាតិ។ វីដេអូទាំងប្រាំរបស់ជ័យលាភីទាំងអស់នោះមានអ្នកទស្សនាយ៉ាងច្រើន រហូតដល់ទៅ ៥០០,០០០ ដង ផងដែរ។

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

ចំណែកឯអ្នកឈ្នះមួយរូបទៀត គឺ ប្អូនប្រុស ភួង សុភ័ក្រ ដែលបានមកទស្សនាជាមួយប្អូនស្រីរបស់គាត់បានឲ្យដឹងថា “ខ្ញុំពិតជារំភើប និងប្លែកអារម្មណ៍មែនទែនដែលបានមកទស្សនាកីឡាស៊ីហ្គេមផ្ទាល់ ហើយជាពិសេសបានស្រែកហ៊ោរលើកទឹកចិត្តដល់កីឡាករកម្ពុជា យ៉ាងដូច្នេះ។ ខ្ញុំចង់ឲ្យកីឡាករខ្មែរទាំងអស់ដឹងថា ដោយគ្រាន់តែឃើញពីឆន្ទះ និងការខំប្រឹងប្រែងរបស់ពួកគាត់ យើងមានមោទនភាពលើពួកគាត់រួចស្រេចទៅហើយ។ សម្រាប់ពួកខ្ញុំលទ្ធផលគឺជារឿងមួយ តែអ្វីដែលមិនអាចខ្វះបាននោះគឺឆន្ទះ ពោលគឺ ឆន្ទះដែលផុសចេញពីបេះដូងពិតៗ។”

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

បន្ថែមពីលើទស្សនីយ៍ភាព ភ្លើងចម្រុះពណ៌ដ៏ស្រស់បំព្រង រួមនឹងការសម្តែងជាទីគយគន់ជាច្រើនមក អ្នកឈ្នះដំណើរកម្សាន្តទាំងអស់ បានទទួលភាពរីករាយពីដំណើរកម្សាន្តជុំវិញទីក្រុងកូឡាឡំពួរវិញម្តង ជាមួយទិដ្ឋភាពថ្មីៗ រួមនឹងការថតរូបអនុស្សាវរីយិ៍ជាមួយទីតាំងល្បីៗ និងភ្លក់ម្ហូបអាហារដ៏មានរសជាតិជាច្រើនទៀតផង។

នៅក្នុងស៊ីហ្គេមលើកទី ២៩ នេះ គេសង្កេតឃើញមានការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិជាច្រើន ក្នុងនោះមានការប្រកួតរហូតដល់ទៅ ៤០៥ កម្មវិធីផ្សេងៗគ្នា រួមមាន៣៨ វិញ្ញាសារ ក្នុងនោះកម្ពុជាយើង បានចូលរួមប្រកួតក្នុង ២៤ វិញ្ញាសារ។ សម្រាប់ព័ត៌មានថ្មីៗ ស្តីពីលទ្ធផលការប្រកួត សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអង្គរ fb.com/AngkorBeerOfficial

សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង
សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង
សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង
សកម្មភាពរបស់ អ្នកគាំទ្រអត្តពលិកខ្មែរ #ឆន្ទះយើងបេះដូងយើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]