ភ្នំពេញ៖ ក្រោយពីកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត សម្រេចចិត្តដើរចេញពីផលិតកម្ម សាន់ដេ ចូលទ្រនំថ្មីផលិតកម្មយក្ស រស្មីហង្សមាសមក យើងសង្កេតឃើញថា មានគណនី Troll នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះពាក្យចចាមអារ៉ាមជាច្រើន ពាក់ព័ន្ធនឹងរឿងនេះ។

ក៏ដូចជាកាលពីម្សិលមិញនេះ ក៏មានទំព័រហ្វេសប៊ុកមួយ បានបង្ហោះសារ ជាមួយនឹងរូបថតប្រៀបធៀបគ្នា រវាងតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ជាមួយនឹងតារាចម្រៀងOriginal ៤រូប ដោយមានដូចជាលោក ហេង ពិទូ ក្រុម ក្មេងខ្មែរ កញ្ញា អេដា និងលោក ថេណា ដោយក្នុងសារនោះបាននិយាយថា៖

«គ្រប់គ្នាគិតថាគិតថាបើខេមរៈចេញពីសាន់ដេ សាន់ដេអាចនឹងបិទទ្វារ តែគ្រប់គ្នាកំពុងតែគិតខុសព្រោះ បើហេងពិទូនាំតារាOriginal Song ទាំងបួននេះចូលសាន់ដេបានហង្សមាសទៅវិញទេ ដែលប្រឈមមុខនឹងរាជសីហ៍វ័យខ្ចីកំពុងល្បីក្នុងយូធូប និងហ្វេសប៊ុកចាំមើលមើលថា រវាងខ្លាធំរបស់ហង្សមាស និងរាជសីហ៏របស់សាន់ដេ មួយណាមានឥទ្ធិពលជាង?»

យ៉ាងណាមិញ តាមរយៈសារទាំងនេះ បានធ្វើតារាចម្រៀង Original Song ល្បីឈ្មោះលោក ហេង ពិទូ មានប្រតិកម្មជាខ្លាំង ដោយលោកបានឆ្លើយតបទៅវិញថា៖

« គាត់អាចមានសិទ្ធនិយាយអ្វីក៏បាន សម្រាប់ខ្ញុំគោរពពួកគាត់ណាស់ ជួបម្តងៗរត់រកគ្នាសឹងបាក់ក ព្រោះមិនងាយបានជួបគ្នាទេ រវល់ការងាររៀងៗខ្លួន ម្នាក់ៗបន់ឲ្យតែគ្នាជោគជ័យ! សម្រាប់ខ្ញុំគ្មានការប្រកួតប្រជែងអីទេ សិល្បៈម្តងគេម្តងយើង ចែករំលែកគ្នាទៅ គ្មានអ្នកណាដែលល្បីបាន ១០០ឆ្នាំទេ ! 

អ្នកសរសេរបែបគិតថាមាត់ចាបមាត់ព្រាប តែបងប្អូនខំមិនខ្លះគាត់ជេរហ្នឹង អាណិតពួកខ្ញុំដែលមិនដឹងរឿងអីផង ។ សង្ឃឹមថានឹង អាណិតពួកខ្ញុំដែលមិនដឹងអី ខុសទាស់ត្រង់ណា អភ័យទោសផង។»

លោក ហេង ពិទូ បានធ្វើការច្រានចោលទាំងស្រុង ដែលថាលោកចង់ប្រកួតប្រជែង ជាមួយនឹងតារារបស់ហង្សមាស ឬក៏ចង់នាំតារាណាចូលផលិតកម្ម សាន់ដេ សម្រាប់លោក សិល្បៈតែងតែមានឡើងចុះ ម្តងគេម្តងយើង ហើយតារាទាំងនេះ សុទ្ធសឹងតែជាមិត្តៗក្នុងសិល្បៈ ស្គាល់គ្នារាប់ឆ្នាំណាស់មកហើយ៕      

តារាចម្រៀង Original Song ល្បីឈ្មោះលោក ហេង ពិទូ
តារារបស់ផលិតកម្ម រស្មីហង្សមាស
តារាចម្រៀង Original Song ល្បីឈ្មោះលោក ហេង ពិទូ
តារាចម្រៀង Original Song ល្បីឈ្មោះលោក ហេង ពិទូ
តារាចម្រៀង Original Song ល្បីឈ្មោះលោក ហេង ពិទូ
តារាចម្រៀង Original Song លោក ហេង ពិទូ ជាមួយនឹង កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ