ថៃ៖ ប្រជាជនថៃមួយក្រុម បានធ្វើសកម្មភាពដ៏ចម្លែកមួយ ដែលអាជ្ញាធរឃើញហើយ អាចនឹងមានអារម្មណ៍ថាឈឺចាប់ខ្លាំង។ 

ជំនួសឲ្យការដាក់ពាក្យបណ្តឹង ប្រជាពលរដ្ឋតំបន់ប៉ាតាយ៉ាបានដាំដើមចេក៥ដើម លើថ្នល់ដែលពោរពេញដោយភក់ជ្រាំ។ ហេតុផលដែលពួកគេធ្វើបែបនេះ ក៏ដោយសារតែ ថ្នល់ដែលត្រូវបានជីកកកាយដើម្បីស្ថាបនានោះ ត្រូវបានទុកចោលពាក់កណ្តាលទី អស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។

បញ្ហាផ្លូវពិបាកនេះ បានធ្វើឲ្យប្រជាជនមួយចំនួន សម្រេចចិត្តមិនធ្វើដំណើរតាមផ្លូវនេះ ហើយអាជីវកម្មមួយចំនួន ក៏ត្រូវបានបិទទ្វារផងដែរ។ 

រូបភាពទាំងនេះត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអនឡាញ និងបានផ្ញើទៅឲ្យសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត ដោយសង្ឃឹមថា អាជ្ញាធរនឹងអាចចូលរួមអភិវឌ្ឍន៍ទីក្រុងមួយនេះឲ្យបានឆាប់រហ័សបំផុត។

លោក Somchai Wonpakdee អាយុ៤៩ឆ្នាំ ដែលបានចូលរួមសកម្មភាពដាំដើមចេកនេះ  បាននិយាយថា មានគ្រោះថ្នាក់ច្រើនណាស់បានកើតឡើងនៅក្នុងតំបន់មួយនេះ ដោយសារតែគ្មានផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ហើយណាមួយមកពីប្រជាជនមួយចំនួន ត្រូវតែធ្វើដំណើរនៅតាមផ្លូវមួយនេះដោយខានមិនបានតែម្តង។

ទោះជាយ៉ាងណា រូបភាពទាំងនេះ ត្រូវបានចែកចាយទៅដល់អាជ្ញាធរភ្លាមៗ ហើយខាងអាជ្ញាធរក៏បានមកដកដើមចេកចេញផងដែរ ប៉ុន្តែមិនទាន់បានជួសជុលផ្លូវនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ប្រជាពលរដ្ឋតំបន់ប៉ាតាយ៉ាបានដាំដើមចេក៥ដើម លើថ្នល់ដែលពោរពេញដោយភក់ជ្រាំ
ថ្នល់ដែលត្រូវបានជីកកកាយដើម្បីស្ថាបនានោះ ត្រូវបានទុកចោលពាក់កណ្តាលទីអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ
ក Somchai Wonpakdee អាយុ៤៩ឆ្នាំ ដែលបានចូលរួមក្នុងការដាំដើមចេក បាននិយាយថា មានគ្រោះថ្នាក់ជាច្រើនបានកើតឡើងនៅក្នុងតំបន់មួយនេះ
ផ្លូវធ្វើ៣ឆ្នាំមិនចេះហើយ ខឹងពេក នាំគ្នាដាំដើមចេកកណ្តាលថ្នល់អ៊ីចឹងមើល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]