ភ្នំពេញ៖ ថ្មីៗនេះរឿងជម្លោះពាក្យសម្តី ការហែកកេរ្តិ៍ រវាងអ្នកសិល្បៈដូចគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក គឺកាន់តែកក្រើកឡើង និងកំពុងតែបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងសង្គមសិល្បៈ។

ក្នុងនោះដែរ ផ្តើមចេញពីរឿងតូចមួយ ក៏បានបង្កទៅជារឿងរីករាលដាលធំឡើងៗ ដោយលោក សុវណ្ណ មករា អតីតតារាសម្តែង និងត្រូវជាស្វាមីរបស់អ្នកនាង ឈិន ច័ន្ទសុធារី បានហែកគ្នា រឿងលុយកាក់នៅក្នុងសមាគមសិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ទើបនឹងឡើងកាន់តំណែងជាប្រធានសមាគមថ្មីៗ។

ក្នុងនោះដែរ ដោយទ្រាំមើលនឹងភ្នែកមិនបាន ពិធីករល្បីឈ្មោះប្រចាំនៅក្នុងទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ហេរ៉ូ កាលពីម្សិលមិញនេះបាន Live វីដេអូផ្ទាល់នៅលើហ្វេសប៊ុករបស់ខ្លួន ដើម្បីបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ លោក សុវណ្ណ មករា ផងដែរ ទាក់ទងនឹងរឿងលុយនៅក្នុងសមាគម៕

តោះចង់ដឹងច្បាស់ថាលោក ហេរ៉ូ បកស្រាយបំភ្លឺយ៉ាងណាខ្លះនោះ មកទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

លោក ហេរ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero