ភ្នំពេញ៖ ម៉ោងប្រមាណជា ១១ ព្រឹកម្សិលមិញនេះ ក្រុមអ្នកគាំទ្រកីឡាខ្មែរមួយក្រុម មានទាំងស្រីទាំងប្រុស ១០ នាក់ បានហោះទៅម៉ាឡេស៊ី ដើម្បីគាំទ្រកីឡាករខ្មែរផ្ទាល់ដែលប្រកួតស៊ីហ្គេមនៅទីក្រុងកូឡាឡាំពួរ។

ក្រុមអ្នកគាំទ្រសម្បូរសុទ្ធតែយុវវ័យ មានទាំងអ្នកភ្នំពេញ និងអ្នកមកពីខេត្តសៀមរាប មួយក្រុមនេះ នឹងត្រូវចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមផ្លូវការ នៅម៉ោង ៧ យប់ ម៉ោងម៉ាឡេស៊ី (ម៉ោង ៦ ល្ងាចនៅកម្ពុជា) ខណៈដែលការចំណាយទាំងអស់ ពោលគឺ សំបុត្រយន្តហោះទៅមក ការស្នាក់នៅ ការហូបចុក ដំណើរកម្សាន្តនៅទីក្រុងកូឡាឡាំពួរ ត្រូវបានរ៉ាប់រងទាំងស្រុងដោយក្រុមហ៊ុនស្រាបៀរអង្គរ។

បញ្ជាក់ថា ក្រុមអ្នកគាំទ្រខាងលើ ត្រូវបានក្រុមហ៊ុនស្រាបៀរអង្គរ ជ្រើសរើសជាអ្នកឈ្នះ បន្ទាប់ពីចូលរួមយុទ្ធនាការប្រកួតច្រៀងបទចម្រៀងស៊ីហ្គេម «កម្លាំងចិត្តបេះដូងខ្មែរ» នៅលើហ្វេសប៊ុក កាលចុងខែកក្កដា។ អ្នកឈ្នះមាន ៥ រូប ដោយម្នាក់បានសំបុត្រយន្តហោះ ២ សន្លឹក៖

• ពូ ឈីវ មកពី ភ្នំពេញ

• យន់ រ៉ានុត មកពី សៀមរាប

• ឆន ម៉េងជ្រា មកពី សៀមរាប

• កញ្ញា គូ ពេជ្រចិន្ដា មកពី ភ្នំពេញ

• ភួង សុភក្រ មកពី សៀមរាប ៕

ស្រាបៀរអង្គរ មានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង ៕

ស្រាបៀរអង្គរ នាំFan កីឡាប្រុសស្រីមួយក្រុម ហោះទៅម៉ាឡេស៊ី គាំទ្រកីឡាករខ្មែរប្រកួតស៊ីហ្គេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]