អេស្ប៉ាញ៖ លីកកំពូលអេស្ប៉ាញ La Liga រដូវកាល២០១៧-២០១៨ បានចាប់បើកការប្រកួតវិញហើយ ដោយក្រុមខ្លាំងទាំងពីរ Real Madrid និង Barcelona សុទ្ធតែទទួលបានជ័យជំនះរៀងៗខ្លួន ក្នុងការប្រកួតដំបូង។

ក្រុមខ្លាំងទាំងពីរ Real Madrid និង Barcelona សុទ្ធតែទទួលបានជ័យជំនះរៀងៗខ្លួន ក្នុងការប្រកួតដំបូង

Real Madrid បានបើកឆាកការប្រកួតលីក ដោយធ្វើជាក្រុមភ្ញៀវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Deportivo ស្របពេល Barcelona បានបើកទ្វាកីឡដ្ឋាន Camp Nou ស្វាគមន៍ក្រុម Real Betis។

Barcelona ទទួលបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ២-0 ដែលជាការស៊ុតបញ្ចូលទីខ្លួនឯងគ្រាប់ដំបូងដោយកីឡាករ Alin Tosca និងមួយគ្រាប់ទៀតដោយកកីឡាករ Sergio Roberto។

Barcelona ទទួលបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ២-0
Barcelona ទទួលបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះក្រុម Real Betis ក្នុងលទ្ធផល ២-0

ចំនែក Real Madrid វិញ ស៊ុតក្រុមម្ចាស់ផ្ទះរហូតដល់ទៅ៣គ្រាប់ ពោលគឺ Real ឈ្នះ Deportivo ក្នុងលទ្ធផល ៣-០។

៣គ្រាប់នេះធ្វើឡើងដោយ Gareth Bale, Casemiro និងខ្សែបម្រើ Toni Kroos ។ ក្នុងនោះ ក្រុមម្ចាស់ផ្ទះក៏ទទួលបានបាល់ពិន័យប៉េណាល់ទីផងដែរ តែធ្វើមិនបានសម្រេច ខណៈខ្សែការពារកំពូលរបស់ Real Madrid កីឡាករ Sergio Ramos ទទួលបានកាតលឿងពីរដង ដែលស្មើនឹងកាតក្រហម។

ដូច្នេះ ក្នុងការប្រកួតបើកឆាកលីកកំពូលអេស្ប៉ាញ La Liga ក្លិប Real Madrid បានឡើងឈរលើកំពូលតារាង ខណៈ Barcelona តាមពីក្រោយក្នុងចំណាត់ថ្នាក់លេខ២ ៕ 

Real ឈ្នះ Deportivo ក្នុងលទ្ធផល ៣-០
Real ឈ្នះ Deportivo ក្នុងលទ្ធផល ៣-០
Real ឈ្នះ Deportivo ក្នុងលទ្ធផល ៣-០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]