ខេត្តកណ្ដាល៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មានសិស្សប្រុស-ស្រីដែលត្រូវប្រឡងបាក់ឌុបច្រើននាក់ប្រដាប់ដោយទៀន ធូប ផ្កា បាននាំគ្នាទៅបន់ស្រន់លោកតាពញាខ្មៅ ហៅលោកតាខ្មៅ នៅរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល ដើម្បីសុំឱ្យលោកតាជួយពេលប្រឡងបាក់ឌុបបានជាប់ ។
លោកតាម្នាក់ដែលនៅមើលការខុសត្រូវនៅរង្វង់មូលលោកតាខ្មៅប្រាប់ឱ្យដឹងថា ជារាងរាល់ឆ្នាំមុនពេលប្រឡងបាក់ឌុប២ទៅ៣ថ្ងៃ ពិសេសមុនប្រឡងមួយថ្ងៃតែងតែមានសិស្សដែលត្រូវប្រឡងបាននាំគ្នាមកបន់ស្រន់លោកតាពញាខ្មៅ ហៅលោកតាខ្មៅ ដែលអ្នកមកបន់ស្រន់សុទ្ធតែមានជំនឿថា លោកតាខ្មៅជួយឱ្យប្រឡងជាប់ ។ ចំណែកឆ្នាំនេះក៏នៅតែមានសិស្សច្រើននាក់បានមកបន់ស្រន់លោកតាខ្មៅ ពិសេសមុនប្រឡងមួយថ្ងៃចាប់តាំងពីព្រឹកដល់ ល្ងាចមានសិស្សច្រើននាក់បានបន្តមកបន់ស្រន់ដែលសិស្សមកបន់មានកាន់ទៀន ធូប ផ្កា ។
សិស្សស្រីម្នាក់បានប្រាប់ឱ្យដឹងថា បន្ទាប់ពីគាត់បានមើលឈ្មោះប្រឡងនៅលាលាវិទ្យាល័យ ហ៊ុនសែនតាខ្មៅរួចហើយនោះបានបបួលមិត្តភក្ដិមកបន់ស្រន់លោកតាខ្មៅព្រោះល្បីថាលោកតាខ្មៅ ពូកែស័កសិទ្ធិណាស់ បើបន់ស្រន់ចង់បានអ្វីតែងតែបានសម្រេចដូចបំណង ។ គាត់មកបន់នេះគឺសុំឱ្យប្រឡងបាក់ឌុបជាប់ ។ បើទោះបែបណាគាត់បញ្ជាក់ថា បើទោះបីមកបន់ស្រន់ ក្តីការបន់ស្រន់នេះគ្រាន់តែជំនឿមួយ បន្ទាប់សន្សំធ្វើឱ្យមានទំនុកចិត្ត បន្ថែមពេលប្រឡងប៉ុណ្ណោះ សំខាន់នោះគឺពេលប្រឡងគឺទំនុកចិត្តសំខាន់ គឺការខិតខំប្រឹងប្រែង រៀនសូត្រ គ្រប់មុខវិជ្ជា ឱ្យចេះចាំមុនពេលប្រឡង គឺមានសង្ឃឹមប្រឡងជាប់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]