ជាការពិត មនុស្សស្រីភាគច្រើន តែងតែត្រូវការ គ្រឿងលម្អខ្លួនបន្ថែម ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ នៅក្នុងចំណោមអ្នកដទៃ។ ប៉ុន្តែពេលខ្លះ គ្រឿងលម្អខ្លួន អាចធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់ខ្លួន ធ្លាក់ចុះ និងត្រូវគេ វាយតម្លៃទៀតផង។

ថ្ងៃនេះប្រិយមិត្ត នឹងបានជ្រាបពី ហេតុផលមួយចំនួន ដែលអ្នកដទៃគិតថា គ្រឿងអលង្ការរបស់អ្នក ថោក និងអន់។

១) ដូចក្មេង៖ សម្រាប់មនុស្សស្រី តែងតែត្រូវការ ធ្វើឲ្យខ្លួនឯងក្មេងជាងវ័យ នៅពេលបន្ថែមជាមួយនឹងគ្រឿងអលង្ការ តែតាមការពិត ទៅបើអ្នកមិនចេះ ក្នុងការរៀបចំខ្លួន ឲ្យបានត្រឹមត្រូវ ជាមួយនឹង គ្រឿងអលង្ការនោះទេ មនុស្សជុំវិញខ្លួនអ្នក នឹងគិតថា អ្នកជាមនុស្សប្រើរបស់អន់ៗ។ ត្រង់ណា ដែលអ្នកដទៃ មើលដឹងថា គ្រឿងអលង្ការរបស់អ្នក ដូចក្មេង?

ខ្សែដៃមានពណ៌លេចៗ ខ្សែករូបសត្វ ដូចជាមេអំបៅធំៗ រំយោលវែងអន្លាយ ទោះជារបស់នេះ មានតម្លៃថ្លៃប៉ុណ្ណា ក៏អ្នកដទៃមើលមិនឃើញ ថ្លៃដែរ។ ដូច្នេះអ្នក គួរតែផ្លាស់ប្តូរស្ទាយលេងខ្លួន បែបនេះចេញ។ 

២) គ្រឿងអលង្ការ មានគ្រាប់ធំៗខ្លាំង៖ ការតុបតែង ដែលមើលទៅស្អាត មិនមែនទាល់តែ ប្រើគ្រឿងអលង្ការធំៗ ទើបលេចធ្លោ និងទាក់ទាញ នោះទេ។ នៅពេលខ្លះ ខ្សែក ដែលមានបន្តោងតូចៗ គឺមានភាពលេចធ្លោ ជាងខ្សែ.ក ដែលមានគ្រាប់ធំៗទៅទៀត។ អ្នកគួរតែរៀនផ្លាស់ប្តូរ នៃការតុបតែងខ្លួន ជាមួយនឹងគ្រឿងអលង្ការ ដែលតូចស្តើងៗ ប្រសើរជាង។

៣) វាចែងចាំងពេក៖ តាមការពិត របស់ដែលមានតម្លៃថោក គ្រឿងអលង្ការតែងតែ ចែងចាំងភ្លឺខ្លាំង នៅពេលដំបូង យូរទៅៗ ក៏រាងស្រអាប់ ឬខ្មៅតែម្តង។ ដូច្នេះហើយ បើអ្នកចង់តែងខ្លួន ឲ្យសាកសម និងថ្លៃថ្នូរ គួរតែប្រើ អលង្ការ កុំមានពន្លឺចែងចាំង ឬមានពន្លឺខ្លាំងពេក។

៤) វាធ្វើឲ្យប្រែស្បែករបស់អ្នក ទៅជាបៃតង៖ ត្រង់ចំណុចនេះ គឺអ្នកដទៃ នឹងអាចមើលដឹងភ្លាមថាគ្រឿង អលង្ការរបស់អ្នកបែបណា នៅពេល អ្នកពាក់ មិនទាន់បានប៉ុន្មានផង ស្រាប់តែ ស្បែករបស់អ្នក ឡើងទៅជាពណ៌បៃតង ត្រង់កន្លែងដែលពាក់គ្រឿងអលង្ការ។ ដូច្នេះអ្វីដែល អាចដោះស្រាយបាន គួរតែ ពាក់គ្រឿងអលង្ការណា ដែលពណ៌ដិតពេក ដូចជាពណ៌មាស ជាដើម បើជារបស់សុទ្ធ វាមិនមានបញ្ហានោះទេ តែបើជារបស់ក្លែងក្លាយ អ្នកគួរតែមានការប្រុងប្រយ័ត្នទៅលើបញ្ហានេះ។

៥) ម៉ូតពេក៖ ភាគច្រើនមនុស្ស តែងគិតថា ការលម្អខ្លួន ជាមួយនឹង គ្រឿងអលង្ការ បែបFashion វាជួយឲ្យមើលទៅ ឡូយ និងទាក់ទាញ។ ចំពោះគំនិតនេះ គឺខុសហើយ ការប្រើប្រាស់ ខ្សែធំហួសប្រមាណ ឬក៏ម៉ូតសាំញ៉ាំពេក វានឹងធ្វើឲ្យ អ្នកដទៃគិតថា អ្នកមិនចេះរៀបចំខ្លួន ហើយមិនថ្លៃថ្នូរ សាកសមនឹងខ្លួនអ្នកទៀត។ អ្វីដែលអ្នកគួរតែធ្វើ គឺជ្រើសរើសគ្រឿងអលង្ការណា ដែលមានម៉ូតធម្មតាៗបានហើយ នោះមនុស្សជុំវិញខ្លួន នឹងមើលមកអ្នកថា ស្រស់ស្អាត និងទាក់ទាញជាទីបំផុត។

៦) មិនមាំ៖ នៅពេលដែលគ្រឿងអលង្ការបស់អ្នក មើលទៅមិនមាំ ពេលនោះហើយ ដែលមនុស្សគ្រប់គ្នាដឹងច្បាស់ថា អ្នកកំពុងតែប្រើរបស់អន់ៗ ថោកៗ។ ដូច្នេះបើអ្នក មិនចង់ឲ្យគេ ចាប់បាន ថាអ្នកពាក់គ្រឿងអលង្ការ ត្រូវប្រាកដចិត្តថា របស់មួយនោះ វារឹងមាំល្អដែរទេ។

៧) គ្រឿងអលង្ការ ដែលធ្វើពី រោមសត្វ៖ ភាគច្រើន មនុស្សស្រីភាគច្រើនតែងតែគិតថា ការបន្ថែមជាមួយនឹង គ្រឿងអលង្ការ ដូចជា ក្រវិលធ្វើពីរោមសត្វ វានឹងធ្វើឲ្យ សម្រស់របស់ពួកគេ ទាក់ទាញបន្ថែម។ ប៉ុន្តែតាមការពិតទៅ គ្រឿងអលង្ការ ដែលច្នៃពី រោមសត្វ វានឹងធ្វើឲ្យ គេឯង គិតថា អ្នកប្រើគ្រឿងអលង្ការ បែបហួសម័យ និងមិនទំនើប។ ដូច្នេះសូមសុភាពនារីៗ ផ្លាស់ប្តូរ នូវស្ទាយលេងបែបនេះ បើមិនចង់ឲ្យ អ្នកជុំវិញខ្លួនគិតថា អ្នកមិនចេះតុបតែងខ្លួន និងប្រើរបស់អន់ៗ។

ទាំងនេះ ជាហេតុផលមួយចំនូន ដែលអ្នកមិនដឹងខ្លួន ថាមនុស្សជុំវិញ កំពុងគិតថា អ្នកប្រើរបស់ៗអន់ ទោះបីអ្នកទិញវា ក្នុងតម្លៃរាងថ្លៃក៏ដោយ។ ដូច្នេះ នៅពេលដែលអ្នកបានអាន នូវអត្ថបទខាងលើ អ្នកនឹងអាចរៀន និងកែប្រែ ស្ទាយលេងខ្លួនរបស់អ្នក ឲ្យកាន់តែ ទាក់ទាញ និងថ្លៃថ្នូរផងដែរ៕ 

ប្រភព៖ femnmas.com & cosmopolitan.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]