តើអ្នកដឹងទេថាធ្វើយ៉ាងណា អាចកំចាត់ស្នាមប្រឡាក់នៅលើខោអាវរបស់អ្នកបាន? ម្ហូបអាហារខ្លះ ដែលជាប់លើសាច់ក្រណាត់ វាពិតជាពិបាកក្នុងការបោកគក់លាងសំអាតណាស់  តែពីពេលនេះទៅ អស់ក្តីបារម្មណ៍ ហើយចំណាយអស់លុយតិចទៀត ដោយប្រើមធ្យោបាយងាយស្រួល ក្នុងការលុបបំបាត់ស្នាមប្រឡាក់  និងធ្វើអោយខោអាវរបស់លោកអ្នកសរភ្លឺចែងចាំងដូចខាងក្រោម៖

១. ម្សៅ Baking Soda

លោកអ្នកគ្រាន់តែយកម្សៅ Baking Soda  ក្នុងបរិមាណសមល្មមយកមកលាយជាមួយទឹកចំណុះ៤លីត្រ រួចកូរវាឲ្យរលាយសព្វល្អ ទើបធ្វើការត្រាំទុករយៈពេល ៣នាទី ទៅ៥នាទី ទៅតាមស្នាមប្រឡាក់ខ្លាំង ឬក៏តិច។ បន្ទាប់មកអ្នកនឹងឃើញថាស្នាមទាំងនោះនឹងចាប់ផ្តើមរលុបបាត់អស់។

ម្សៅ Banking Soda អាចរកទិញបានតាមផ្សារទំនើប

២. ថ្នាំគ្រាប់ Aspirin

ថ្នាំ Aspirin គឺជាឱសថបំបាត់ការឈឺចុកចាប់ មិនត្រឹមតែប៉ុណ្ណោះទេ សារធាតុក្នុងថ្នាំនេះវាក៏អាចជួយកំចាត់ស្នាមប្រឡាក់ចេញពីខោអាវរបស់អ្នកបានទៀតផង។លោកអ្នកគ្រាន់តែយកថ្នាំ Aspirin ៦គ្រាប់ដាក់ចូលក្នុងធុងទឹក ហើយយកខោអាវរបស់អ្នកដាក់ចូលទៅក្នុងនោះរួច កូរអោយរលាយថ្នាំអស់ ទុករយៈពេលកន្លះម៉ោង បន្ទាប់មកអ្នកនឹងឃើញថាអាវរបស់លោកអ្នក នឹងប្រែក្លាយទៅជាសរស្អាតជាក់ជាមិនខាន។

ថ្នាំគ្រាប់ Aspirin

៣. ក្រូចឆ្មារ ជាមួយនឹងទឹកខ្មេះ

លោកអ្នកគ្រាន់តែយកក្រូចឆ្មារមួយផ្លែ លាយជាមួយនឹងទឹកខ្មេះ យកទៅត្រាំអាវប្រឡាក់របស់អ្នកទុកចោល ១៥នាទី។ បន្ទាប់មកទៀតយកខោអាវដែលប្រឡាក់លាងជាមួយទឹកស្អាតម្តងទៀត ជាការស្រេច។

មិនត្រឹមតែកំចាត់ស្នាមប្រឡាក់បានទេ រូបមន្តខាងលើនេះ នឹងជួយអោយខោអាវ របស់លោកអ្នកមានក្លិនក្រអូបទៀតផង៕ កុំភ្លេចសាកល្បងទាំងអស់គ្នាណា....!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]