(កូឡាឡាំពួរ)៖ នៅរសៀលថ្ងៃទី២០ ខែសីហានេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ ដែលដណ្ដើមបានដោយក្រុមកីឡាជិះសេះលើវិញ្ញាសាជាក្រុម ENDURANCE(ជិះចម្ងាយ ៨០គីឡូម៉ែត្រ) នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅម៉ាឡេស៊ី។ នេះបើយោងតាមការបង្ហោះលើ Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមុននេះបន្ដិច។

សូមបញ្ជាក់ថា វិញ្ញាសាជិះសេះ ENDURANCE គឺជាប្រភេទវិញ្ញាសាថ្មី ដែលសហព័ន្ធកីឡាជិះសេះកម្ពុជា ទើបបង្កើត និងបញ្ជូនកីឡាករចូលរួមការប្រកួតលើកដំបូង នៅក្នុងមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧នេះ ហើយវាក៏ជាមេដាយប្រវត្តិសាស្ដ្រ ដែលកម្ពុជាដណ្ដើមបានមេដាយលើប្រភេទកីឡាជិះសេះនេះផងដែរ បើទោះបីកន្លងមកកម្ពុជាមានក្រុមកីឡាជិះសេះលើវិញ្ញាសាផ្សេងៗ ធ្លាប់បានចូលរួមក៏ដោយ។

ជាបណ្ដោះអាសន្នពេលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៣គ្រឿងហើយ ដែលសុទ្ធសឹងជាមេដាយសំរឹទ្ធ ខណៈមេដាយសំរឹទ្ធ ២គ្រឿងទៀត គឺដណ្ដើមបានដោយក្រុមកីឡាសីឈីនឡូនកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ ។ ប៉ុន្ដែយ៉ាងណាកម្ពុជា នៅមានប្រភេទកីឡាមានសក្ដានុពលជាច្រើនទៀត កំពុងធ្វើការប្រកួត និងមិនទាន់បានប្រកួត ។ ដូច្នេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែរក្សាក្ដីរំពឹងឈ្នះមេដាយជាបន្ដបន្ទាប់បន្ថែមទៀត នៅក្នុងការប្រកួតដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ខាងមុខ៕

នៅរសៀលថ្ងៃទី២០ ខែសីហានេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ ដែលដណ្ដើមបានដោយក្រុមកីឡាជិះសេះលើវិញ្ញាសាជាក្រុម ENDURANCE(ជិះចម្ងាយ ៨០គីឡូម៉ែត្រ) នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅម៉ាឡេស៊ី
នៅរសៀលថ្ងៃទី២០ ខែសីហានេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ ដែលដណ្ដើមបានដោយក្រុមកីឡាជិះសេះលើវិញ្ញាសាជាក្រុម ENDURANCE(ជិះចម្ងាយ ៨០គីឡូម៉ែត្រ) នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅម៉ាឡេស៊ី

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]