ខេត្តកំពង់ស្ពឺ ៖ កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​បោក​ផ្ទប់​នឹង​ផ្ទាំង​ថ្ម ហើយ​ត្រូវ​ទឹកជ្រោះ​ហូរ​កួច​យក​ទៅ​បាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែ សីហា ឆ្នាំ​២០១៧ នៅ​ចំណុច​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ជាន់​ទី​2 ភ្នំ​ជ្រាវ ស្ថិត​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ឈ្មោះ ក្រឹ​ន សុខ​សម្បត្តិ ភេទ​ប្រុស អាយុ​១២ ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​សាម​គ្កី ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ។

ប្រភព​ពី​អ្នកលក់​នៅ​ទីនោះ​រៀបរាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​រង​គ្រោះ ព្រមទាំង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត ដោយ​ហូប​បាយ និង​មុជទឹក​លេង​ដូច​អ្នក​ទេសចរណ៍​ផ្សេង​ៗ​ទៀត​ដែរ​។ ពេល​កំពុង​មុជទឹក​លេង​ជន​រង​គ្រោះ​បាន​រអិល​ដួល​បោក​ទៅ​នឹង​ថ្ម ហើយ​ធ្លាក់​ចូល​ក្នុង​ទឹក​កួច​នាំ​យក​ទៅ​បាត់ រហូត​ដល់​ម៉ោង​៤​និង​30​នាទី​ថ្ងៃ​ដដែល សព​ក្មេង​រង​គ្រោះ​អណ្តែត​មក​ទើរ​នៅ​ចំណុច​ក្បាល​បូមទឹក​ចម្ងាយ​500​ម៉ែត្រ​ពី​កន្លែង​ទឹកធ្លាក់។

ក្រោយ​កើតហេតុ​ការណ៍ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​រក​ជន​រង​គ្រោះ​ដែរ តែ​រក​មិនឃើញ រហូត​ដល់​ម៉ោង​៤​កន្លះ​ល្ងាច ទើប​រក​សព​ជន​រង​គ្រោះ​ឃើញ​។ ក្រោយ​រក​សព​ឃើញ​ត្រូវ​បាន​សមត្ថកិច្ច​បំពេញ​ឯកសារ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​បោក​ផ្ទប់​នឹង​ផ្ទាំង​ថ្ម ហើយ​ត្រូវ​ទឹកជ្រោះ​ហូរ​កួច​យក​ទៅ​បាត់
កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​បោក​ផ្ទប់​នឹង​ផ្ទាំង​ថ្ម ហើយ​ត្រូវ​ទឹកជ្រោះ​ហូរ​កួច​យក​ទៅ​បាត់
កូនប្រុស​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​បោក​ផ្ទប់​នឹង​ផ្ទាំង​ថ្ម ហើយ​ត្រូវ​ទឹកជ្រោះ​ហូរ​កួច​យក​ទៅ​បាត់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]