បរទេស៖ ថ្មីៗនេះ នារីម៉ិចស៊ីកូម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម ដោយសារតែនាងមានមុខមាត់ស្រដៀងយ៉ាងខ្លាំង ជាមួយនឹងតារាចម្រៀងអាមេរិកល្បីឈ្មោះ កញ្ញា Selena Gomez រហូតដល់ម្នាក់ៗលាន់មាត់ថា អ្នកទាំងពីរដូចជាបងប្អូនភ្លោះនឹងគ្នាថែមទៀតផង។
គួរឲ្យដឹងថា នារីជនជាតិម៉ិចស៊ីកូរូបនេះ មានឈ្មោះថា Sofia Solars អាយុ ២២ឆ្នាំ តាមរយៈការបង្ហោះរូបជារឿយៗនៅគណនី IG ផ្ទាល់របស់នាង ដោយរូបភាគច្រើន គឺសុទ្ធសឹងតែមានមុខមាត់ដូច ទៅនឹង កញ្ញា Selena ដែលធ្វើឲ្យប្រជាប្រិយភាព អ្នកតាមដាននៅគណនី IG របស់នាងកើនឡើង រហូតដល់ជាង២៧ម៉ឺននាក់ឯណោះ។
បន្ថែមពីនេះ កញ្ញា Sofia Solars ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានមួយថា នាងគឺជាអ្នកគាំទ្រ របស់តារាស្រី Selena Gomez ។
នាងបានថ្លែងថា៖
«ខ្ញុំស្រលាញ់ Selena Gomez ណាស់ ហើយខ្ញុំប្រកាសខ្លួនឯងថាខ្ញុំគឺជាអ្នកគាំទ្ររបស់នាងតែម្តង។ ការពិតខ្ញុំមានបំណងប្រាថ្នាមួយ គឺចង់ឲ្យអ្នករាល់គ្នាដឹងពីខ្ញុំ បើសិនជាអ្នកអាចចំណាយពេល២ ទៅ៣ នាទី ដើម្បីសរសេរអ្វីៗពីខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន។»
លើសពីនេះ Sofia ក៏បានបង្ហាញពីអារម្មណ៍ពិត ពេលដែលមានមនុស្សជាច្រើន និយាយថានាងមានមុខដូចកញ្ញា Selena ប៉ុន្តែវាមិនមែនជាអ្វីដែលនាង ចូលចិត្ត និងចង់ឮនោះទេ។ នាងនឹងមានអារម្មណ៍ប្រសើរជាងនេះ បើសិនជាពួកគេស្រលាញ់អ្វីដែល នាងមាន ពីព្រោះវាជាសម្រស់ធម្មជាតិរបស់នាង ដែលកើតមកមានមុខមាត់ស្រដៀងនឹង តារាក្នុងដួងចិត្តរបស់ខ្លួនបែបនេះ។
នាងបន្ថែមទៀតថា៖ «មានពេលខ្លះខ្ញុំមានគំនិតប្លែកៗ ដោយចង់ធ្វើឲ្យអ្វីមួយ ដូចជាការផ្លាស់ប្តូរស្ទាយតុបតែងខ្លួនជាដើម ហើយក៏ប្រពៃណាស់ដែរ ដែលមើលទៅស្រដៀងនឹងតារាល្បីបែបនេះ ប៉ុន្តែទោះជាយ៉ាងណា វាក៏នៅតែជាខ្ញុំដដែល ខ្ញុំមិនចង់បាត់បង់អ្វីដែលជាខ្លួនឯង ដោយសារតែព្យាយាមធ្វើខ្លួនឲ្យដូចអ្នកដទៃនោះទេ និយាយរួមទៅ គឺខ្ញុំមិនមែនជាមនុស្សប្រភេទនោះឡើយ»៕
ចុះប្រិយមិត្តគិតថា ដូចគ្នាទេ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]