ភ្នំពេញ៖ បន្ទាប់ពីបាត់បង់ផេកផ្លូវការរបស់ខ្លួន ម្ដងជាពីរដង រួចមក នាយ ពាក់មី ក៏បានទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ ជៀសវាងជនខិលខូចលួចធ្វើបាបម្ដងទៀត។ 

ការបាត់បង់ផេកនេះ ជារឿងដែលធ្វើឲ្យ តារាកំប្លែងល្បីរូបនេះ ខ្វល់ខ្វាយ និងសោកស្ដាយជាខ្លាំង ព្រោះផេកនេះ មានចំនួនអ្នកlike មិនតិចនោះទេ។

ថ្មីៗនេះដែរ លោក ពាក់មី ក៏មានដំណឹងល្អ ចង់ប្រាប់ពាក់ព័ន្ធរឿងផេកហ្វេសប៊ុកមួយនេះ ។

បើតាមរយៈវីដេអូខ្លីមួយ លោកបាននិយាយថា ក្នុងផេកថ្មីថា ខ្លួនអាចគ្រប់គ្រងផេកចាស់បានហើយ ប៉ុន្តែក្នុងនាមជា editor តែប៉ុណ្ណោះ។

ទោះបីជាលោកអាច ផុស និង ស៊ែរ ក្នុងផេកចាស់បានពិតមែន ប៉ុន្តែលោក នៅមិនទាន់ហ៊ានប្រើប្រាស់ជាផ្លូវការនោះទេ រង់ចាំលទ្ធផលចុងក្រោយ ដែលខ្លួនអាចកាន់កាប់ផេកនោះ បានទាំងស្រុងជាមុនសិន៕

ចង់ដឹង នាយ ពាក់មី រៀបរាប់យ៉ាងណា? ទស្សនាវីដេអូ ទាំងអស់គ្នា! 

នាយ ពាក់មី បកស្រាយរឿង ផេកហ្វេកប៊ុក
នាយ ពាក់មី បានដាក់ពាក់បណ្ដឹង ក្នុងថ្ងៃបាត់បង់ផេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី