(ភ្នំពេញ)៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិ ដែលបានបាត់ម៉ូតូ និងរ៉ឺម៉ក កាលពីពេលកន្លងទៅ អញ្ជើញទៅពិនិត្យ និងទទួលយកត្រលប់ទៅវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់សមត្ថកិច្ចបានដកហូតម៉ូត និងរ៉ឺម៉កជាច្រើនគ្រឿង រួចមកនោះ។

បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា យានយន្តដែលដកហូតបាននោះ មានម៉ូតូចំនួន៣២គ្រឿង និងរ៉ឺម៉ក៧គ្រឿង ដែលកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដកហូតបានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ពីផ្ទះលេខ១៤ ផ្លូវ១៩២ កែងផ្លូវ២៥៣ ក្រុម៧ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ កម្លាំងសមត្ថកិច្ចក៏បានរកឃើញរថយន្ដ និងម៉ូតូដែលគ្មានឯកសារត្រឹមត្រូវប្រមាណ ១០០គ្រឿង ហើយកំពុងអំពាវនាវរកម្ចាស់កម្មសិទ្ធិមកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ និងរថយន្ត នាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពទាំង១២ខណ្ឌ សហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាផងដែរ។

សូមជម្រាបថា ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលបញ្ជាឲ្យអភិបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ ត្រូវចុះពិនិត្យទីតាំងបញ្ចាំទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យដូចភ្លៀងរលឹម ក្រែងមានករណីទទួលផលចោរកម្មណាមួយកើតឡើង៕

ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិ ដែលបានបាត់ម៉ូតូ និងរ៉ឺម៉ក កាលពីពេលកន្លងទៅ អញ្ជើញទៅពិនិត្យ និងទទួលយកត្រលប់ទៅវិញ

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]