រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​ត្រូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​ទើបតែ​ចុះ​ពីលើ​រថយន្ត​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ត្រូវ​មាន​អ្នក​ចិត្តធម៌​ម្នាក់​បើករថយន្ត​តាម​ដេញ​កៀរ​ម៉ូតូ​ជនសង្ស័យ​ហើយ​ចាប់​បាន​ម្នាក់ និង​រត់​រួច​ម្នាក់ បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ ចំណុច​ចំណតរថយន្ត​ក្រុង​ខាងកើត​សាលា​តិច​ណូ តាម​បណ្តោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែល​ឃាត់​បាន​មានឈ្មោះ ស៊ិ​ន វិ​ឆ័​យ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។ ចំណែកឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា Beat ពណ៌​សលាយ​ខៀវ អត់​មាន​ស្លាក​លេខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ចុះ​ពីលើ​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី​ឆ្លាម ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ ដែល​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​កើតហេតុ​ខាងលើ​ដោយ​ដៃ​មាន​យួរ​កាបូប ។ ភ្លាម​នោះ​ក៏​មាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​រង​គ្រោះ​បាន​សម្រេច​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​ខណៈនោះ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បើករថយន្ត​ដេញ​តាម​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ បណ្តាល​ឱ្យ​ដួល​ខ្ទេច​មួយ​កំណាត់​មុខ ហើយ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ឆក់​កាបូប​ពី​ជនសង្ស័យ​បាន​មក​វិញ ហើយ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ងើប​រត់​ផ្លោះ​របង​ចូល​សាលា​តិច​ណូ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់​បាន​ម្នាក់​នៅ​តារាង​បាល់​ក្នុង​សាលា និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​សមត្ថកិច្ច​ទៅ​ឃាត់ខ្លួន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ឡើង​ជិះ​រថយន្ត​បន្តដំណើរ​ទៅ​មុខ​ទៀត​ដោយ​ទុក​តែ​លេខ​ទូរស័ព្ទ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ទំនាក់ទំនង ដោយឡែក​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌទួលគោក​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់​ត្រូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​ទើបតែ​ចុះ​ពីលើ​រថយន្ត​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ត្រូវ​មាន​អ្នក​ចិត្តធម៌​ម្នាក់​បើករថយន្ត​តាម​ដេញ​កៀរ​ម៉ូតូ​ជនសង្ស័យ​ហើយ​ចាប់​បាន​ម្នាក់ និង​រត់​រួច​ម្នាក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]