ថៃ៖ ក្រោយពីរៀបការមិនបានយូរប៉ុន្មានផង តារាស្រី Noey Chotika ពេលនេះ កំពុងតែពពោះកូនដំបូងបានរយៈពេល៦ ខែទៅហើយ។

នាពេលថ្មីៗ អ្នកម្តាយដល់ទាន់សម័យរូបនេះ ក៏បានបង្ហោះរូបថតកូនជាទីស្រលាញ់នៅលើ បណ្តាញ Instagram ដោយនាងបានទៅឆ្លុះអេកូ ដើម្បីមើលមុខកូន។

ក្នុងនោះដែរ ក៏បានបង្ហាញអំពីសកម្មភាពកម្រើក និងទម្រង់រូបភាពយ៉ាងច្បាស់លាស់របស់ទារកដែលកំពុងតែមានសុខភាពល្អ ហើយកំពុងតែទន្ទឹមរង់ចាំថ្ងៃកើត។

អ្វីដែលសំខាន់ ការពរពោះនេះ ក៏មិនបានធ្វើឲ្យ Noey Chotika ធ្លាក់ចុះសម្រស់នោះទេ តែផ្ទុយទៅវិញ គឺនាងកាន់តែស្រស់ស្អាតខ្លាំងឡើង ដែលធ្វើឲ្យ អ្នកគាំទ្រ មានការច្រណែន និងសរសើរនាងមិនដាច់ពីមាត់៕

រូបសម្រស់របស់ Noey Chotika ពេលកំពុងតែពរពោះកូនដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]