ភ្នំពេញ៖ កាលសប្ដាហ៍មុនប្រិយមិត្តបានដឹងហើយថា តារាចម្រៀង ឈិន ម៉ានិច បានជម្រុញ និងលើកទឹកចិត្តប្អូនប្រុស ឲ្យដើរតាមវិថីខ្លួន តាមរយៈការប្រកួតក្នុងកម្មវិធី The Voice Kids ។

ចំពោះសប្ដាហ៍នេះ ក៏មានឈាមជ័រអ្នកសិល្បៈមួយរូបទៀត ដែលមកផ្ដល់កម្លាំងចិត្តជូនក្មួយស្រីដែលចូលរួមប្រកួតដែរ នោះគឺ អ្នកនាង ឆៃ លីដាឡែន ។

យប់មិញនេះដែរ ប្អូនស្រី ម៉ារ៉ា ស៊ីណា ដែលត្រូវជាក្មួយស្រីបង្កើតរបស់ ឆៃ លី ដាឡែន បានលើកយកបទចម្រៀង«Saxophone បាត់ស្នេហ៍» សម្រាប់ប្រកួតក្នុងកម្មវិធី។

ចំពោះទឹកដមសម្លេង ស្ដាប់ទៅពិតជាពិរោះមិនធម្មតានោះទេ ព្រោះជាចុងក្រោយក្មេងស្រីវ័យ ១៤ឆ្នាំរូបនេះ ទទួលបានការពេញចិត្តពី Coach ដល់ទៅ៣រូបឯណោះ លទ្ធផលនេះបានធ្វើឲ្យតារាស្រី ឆៃ លីដាឡែន ញញឹមលាយទឹកភ្នែក ព្រេោះរំភើបចិត្តពេក៕

ចង់ដឹង ក្មួយស្រីតារាស្រី ឆៃ លីដាឡែន រូបនេះបកស្រាយបទចម្រៀងពិរោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោម៖ 

ឆៃ លីដាឡែន និងក្មួយស្រី
ឆៃលី ដាឡែន និងក្មួយស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន