រាជធានីភ្នំពេញ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងចេញមកពីក្លឹបគោលបំណងទៅផ្ទះបានជួបនឹងសមត្ថកិច្ចកំពុងតែជិះល្បាតនៅក្នុងមូលដ្ឋាន សមត្ថកិច្ចសង្ស័យក៏ហៅឱ្យឈប់យុវជន៤នាក់នោះហៅអត់ឈប់ បែរជាបកដៃឌឺសមត្ថកិច្ចទៅវិញ ធ្វើឲ្យសមត្ថកិច្ចដេញចាប់បាន២នាក់ ចំណែកឯ២នាក់ទៀតរត់គេចខ្លួនបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៥៦ នៅចំណុចជាប់នឹងរបងសាលាបឋមសិក្សាបាក់ទូក ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
យុវជន២នាក់ដែលសមត្ថកិច្ចឃាត់បានទី១-ឈ្មោះ ម៉ី យូរ អាយុ១៧ឆ្នាំ មុខរបរជាអ្នកលាងម៉ូតូនៅក្តាន់ពីរ ស្នាក់នៅផ្ទះលេខ6C សង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី២-ឈ្មោះ យូ ឡាយ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាអ្នកលាងម៉ូតូនៅក្តាន់ពីរ ស្នាក់នៅផ្ទះលេខ6C សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ទំនប់ទឹកបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានល្បាតនៅក្នុងមូលដ្ឋានការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតមកដល់ចំណុចផ្លូវ២៧១កែងផ្លូវបំបែកជា៥ ក៏ស្រាប់តែឃើញយុវជន៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FF-៦៩១៧ ទើបនឹងចេញពីក្លឹប ភ្លាមៗនោះដែរគាត់ក៏សង្ស័យទៅលើយុវជន៤នាក់នោះហើយហៅឱ្យឈប់ ប៉ុន្តែយុវជន៤នាក់នោះអត់ឈប់បែរជាឌឺបកដៃហៅទៀតបានជាសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកគាត់ដេញចាប់ទៅដល់ក្បែរនឹងរបងសាលាបឋមសិក្សាបាក់ទូកក៏ត្រូវសមត្ថកិច្ចឃាត់បានយុវជន២នាក់ជិះម៉ូតូ MSX រីឯម៉ូតូហុងដាវិញបានបើករត់ទៅដល់រង្វង់មូលចោមចៅគាត់ក៏បានបកក្រោយវិញ ។
បើតាមសម្តីរបស់យុវជន២នាក់នោះបានរៀបរាប់ប្រាប់ឱ្យដឹងថា ម៉ូតូហុងដាឌ្រីមនោះគាត់អត់ដែលស្គាល់ទេ ហើយដកខ្សែក្រវ៉ាតដេញវាយគាត់ទើបគាត់ភ័យក៏រត់ត្រូវសមត្ថកិច្ចឃាត់គាត់តែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់នោះជាបណ្នោះអាសន្នដើម្បីសួរនាំជាបន្តទៀត ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]