ភ្នំពេញ៖  តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ជាតារាស្រីមួយ កំពុងតែលេចធ្លោខ្លាំង នៅក្នុងពិភពសិល្បៈ បើទោះបីជា អ្នកនាង មានកូនធំក៏ដោយ។

បើនិយាយពីការតុបតែងខ្លួនវិញ អ្នកម្តាយរូបនេះ មិនឲ្យចាញ់ តារាស្រីវ័យក្មេងប៉ុន្មានទេ ជាមួយនឹងការស្លៀកពាក់ ស្អាតៗ និងទាន់សម័យ។

កាលពីម្សិលមិញនេះដែរ អ្នកនាង សុខ សោម៉ាវត្តី បានបង្អួតស្នាមសាក់របស់ខ្លួន នៅបរិវេណត្រគាក ក្បែរតំបន់សំខាន់  ដែលធ្វើឲ្យ អ្នកគាំទ្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិនសូវ មានតារាស្រីណា សាក់ត្រង់នេះ ភាគច្រើន ពួកគេ តែងសាក់ត្រង់ ដៃ ឬក៏បរិវេណ.ក តែប៉ុណ្ណោះ។

យ៉ាងណាមិញ នេះជាស្នាមសាក់ទី២ សម្រាប់ សុខ សោម៉ាវត្តី ដែលស្នាមសាក់ទីមួយ ត្រង់ជើង ជារូបយុថ្កាតូចមួយ តំណាងឲ្យ មិត្តភាពយូរអង្វែងរបស់ខ្លួន ហើយស្នាមសាក់ទី២ ត្រង់ត្រគាក តែអ្នកនាង មិនទាន់បង្ហើបទេថា តំណាងឲ្យអ្វី៕

តារាសម្តែងស្រី សុខ សោម៉ាវត្តី
តារាសម្តែងស្រី សុខ សោម៉ាវត្តី
តារាសម្តែងស្រី សុខ សោម៉ាវត្តី
ស្នាមសាក់ថ្មីរបស់អ្នកនាង សុខ សោម៉ាវត្តី
ស្នាមសាក់ដំបូងគេ របស់អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី