ភ្នំពេញ៖ MSI ជាម៉ាក Hardware សម្រាប់ហ្គេមដែលនាំមុខគេនៅលើពិភពលោក នឹងបើកសម្ពោធ Concept Store ដំបូងបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដោយបានសហការជាមួយ Dragon Computer នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៧ នេះ។

MSI បើកសម្ពោធ Concept Store ដំបូងបង្អស់នៅក្នុងទីក្រុងភ្នំពេញ ដោយបានសហការជាមួយ Dragon Computer

MSI concept store ផ្តល់ជូនទីកន្លែងដល់អតិថិជនគ្រប់គ្នាជាមួយនឹងបទពិសោធន៍ថ្មីៗ នៃបច្ចេកវិទ្យាចុងក្រោយបង្អស់។ MSI ជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលទទួល បានសិទ្ធិផ្តាច់មុខក្នុងការបំពាក់ Gaming Feature និងផ្គត់ផ្គង់គ្រប់ខ្សែស្រឡាយ Gaming Laptop ចាប់ពីកម្រិតទាប រហូតដល់ កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេមគ្រប់ប្រភេទ។

MSI ក៏បានបញ្ចេញនូវម៉ូដែលថ្មីផងដែរគឺ GE63/73 Raider ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត

MSI ក៏បានបញ្ចេញនូវម៉ូដែលថ្មីផងដែរគឺ GE63/73 Raider ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត ធ្វើពីអាលុយមីញ៉ូម បំពាក់ប្រព័ន្ធ Cooler Boost 5 ចុងក្រោយបង្អស់, Key នីមួយៗមានភ្លើងចម្រុះពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker។ រាល់បច្ចេកវិទ្យាដែលបំពាក់នៅលើ GE63/73 Raider បាននាំមកជាមួយ នូវបទពិសោធន៍នៃការលេងហ្គេមយ៉ាងល្អដល់អ្នកចូលចិត្តលេងហ្គេម ទៅលើល្បឿនដំណើការ លឿន កម្រិតនៃភាពច្បាស់ គុណភាពសម្លេង ការគ្រប់គ្រង និងការភ្ជាប់ជាមួយអ៊ីនធើណែតមិនមានការរអាក់រអួល។

លោកអ្នកទិញ MSI Laptop ម៉ូដែលណាមួយក្នុងអំឡុងពីថ្ងៃទី ១៩-៣១ ខែសីហា និងទទួលបានកញ្ចប់កាដូ

ក្រៅពីបានសាកល្បងជាមួយនឹងផលិតផល MSI នៅពេលដែលលោកអ្នកទិញ MSI Laptop ម៉ូដែលណាមួយក្នុងអំឡុងពីថ្ងៃទី ១៩-៣១ ខែសីហា និងទទួលបានកញ្ចប់កាដូ ដែលមានរបស់ជាច្រើនដូចជា Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block, ។ល។ អាស្រ័យទៅលើម៉ូដែលដែលអ្នកទិញ!

MSI Concept Store មានទីតាំង ផ្ទះលេខ408E0  ផ្លូវ128 (ផ្លូវកម្ពុជាក្រោម) ខណ្ឌ 7មករា រាជធានីភ្នំពេញ។

MSI FB fanpage: https://www.facebook.com/MSICambodia/  

សកម្មភាពខ្លះៗ ក្នុងថ្ងៃបើកសម្ភោធ Concept Store របស់ MSI Cambodia
សកម្មភាពខ្លះៗ ក្នុងថ្ងៃបើកសម្ភោធ Concept Store របស់ MSI Cambodia
សកម្មភាពខ្លះៗ ក្នុងថ្ងៃបើកសម្ភោធ Concept Store របស់ MSI Cambodia
សកម្មភាពខ្លះៗ ក្នុងថ្ងៃបើកសម្ភោធ Concept Store របស់ MSI Cambodia
សកម្មភាពខ្លះៗ ក្នុងថ្ងៃបើកសម្ភោធ Concept Store របស់ MSI Cambodia
MSI Cambodia បើកសម្ភោធ Concept Store នៅលើផ្លូវកម្ពុជាក្រោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]