រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​បាន​ជាប់​ចោទពីបទ​​រំលោភ​សេពសន្ថវៈ​​នារី​ម្នាក់​​រហូត​បាន​សម្រេច ឯ​ម្នាក់​ទៀត​បាន​ចូល​ទៅ​បម្រុង​​ចាប់​រំលោភ​​បន្ត ប៉ុន្តែ​​ត្រូវ​នាង​ស្រែក​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​យប់​​បន្ទាប់​​មក​ស្ត្រី​រូប​នោះ​ក៏​បាន​ប្តឹង​​នគរ​បាល​​ប៉ុស្តិ៍​​​កាកាប​ឱ្យ​ចាប់​ខ្លួន​ ។ ហេតុ​ការណ៍​នោះ​​បាន​​កើត​ឡើង​​កាលពី​វេលា​​ម៉ោង​​១០​និង​៥០​នាទី​​យប់​ថ្ងៃ​ទី​៥ មីនា​​ ២០១២ ​​នៅ​​ក្នុង​បន្ទប់​ផ្ទះជួលមួយ​ក្នុង​សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​​ជ័យ ។

ជន​សង្ស័យ​​ដែលជា​ប់ចោទ​​​ថា រំលោភ​​បាន​​សម្រេច​នោះ​ឈ្មោះ​ហៀង ឡូញ អាយុ​២២​ឆ្នាំ ​ស្នាក់​នៅផ្ទះជួល​ក្បែរ​​នារីរងគ្រោះ​​ដែរ និង​ម្នាក់​ទៀត​​ដែល​​ចូលទៅ​បម្រុង​ចាប់​រំលោភ​​ដែរ តែ ត្រូវ​នាង​ស្រែក​​នោះ​​ឈ្មោះ​ភឹម លីន អាយុ​​៣០​ឆ្នាំ ​​មាន​ទី​លំនៅ​ផ្ទះ​លេខ​១៥៤Eo ​ផ្លូវលេខ​១៦៩ ​សង្កាត់​វាល​វង់ ​ខណ្ឌ​៧​មករា ត្រូវចោទ​ប្រកាន់​ពី​បទ​ប្រទូស្ត​កេរ្តិ៍​​ខ្មាស ។ ​ដោយឡែក​នារី​រង​គ្រោះ​ដែល​អះអាង​ថា ​ត្រូវគេចាប់​រំលោភ​​នោះ​អាយុ​២៨​ឆ្នាំ ​ជា​កម្ម​ការិនីរោងចក្រ​​កាត់​ដេរ​មាន​ទី​​លំនៅ​ផ្ទះជួល​ត្រង់​ចំណុច​កើត​ហេតុ​​​​ខាងលើ ។ ​នារី​រង​គ្រោះ​​​បាន​រៀបរាប់​ប្រាប់​​នគរបាល​​ថា នៅ​មុន​ពេល​កើតហេតុ​​ជន​សង្ស័យ​ទាំង​ពីរនាក់​នោះ​បាន​នាំ​គ្នា​ផឹក​ស៊ី​​នៅ​​មុខ​បន្ទប់​របស់​នាង​ ​លុះ​​ចប់​ការ​ផឹក​ស៊ី​ជន​សង្ស័យ​ឈ្មោះ​ហៀង ​ឡូញ ​បាន​ចូល​ក្នុង​បន្ទប់​ ដោយ​សួរ​រក​ខ្ចី​​​ភួយ​ ហើយ​នាង​​ប្រាប់​ថា ​អត់​មាន​ភួយ​ទេ ​ជន​នោះ​ក៏​​ផ្តួល​ខ្លួន​ទ្រោប​លើ​​នាង​រួច​ធ្វើ​សកម្ម​ភាព​រំលោភ​​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ជន​នោះ​ក​៏​បាន​ក្រោក​ដើរ​ចេ​ញ​ពីបន្ទប់​ ហើយ​​ប្រាប់​​ឱ្យ​បក្ស​ពួក​ម្នាក់​​ទៀត​​ឈ្មោះ​ភឹម ​លីន ដែល​​កំពុង​ដេក​ចាំ​​នៅ​ខាង​ក្រៅ​​ឱ្យចូល​ទៅ​ចាប់​​រំលោភ​នាង​​ទៀត ។ ពេល​​ចូល​ទៅដល់​ជន​ទី​២ នេះ​បាន​ចាប់​ឱប​ថើប​នាង​បម្រុង​​រំលោភ​ទៀត ​​ប៉ុន្តែ​​នាង​​ខំ​រើ​បម្រះ ហើយ​រត់​​ចេញ​ក្រៅ​បន្ទប់​​ស្រែ​ក​ឱ្យ​គេ​ជួយ​និង​ប្តឹង​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ជន​ទាំងពីរ​ន​ាក់​នោះ​តែ​ម្តង ។

ប៉ុន្តែ​​​នៅ​ព្រឹក​ថ្ងៃទី​៦ មីនា ​នារី​រង​គ្រោះ​​បាន​​ស្នើ​សុំ​ដក​ពាក្យ​បណ្តឹង​វិ​ញ ដោយ​យល់​ព្រម​​ទទួល​យក​ជន​សង្ស័យ​​ឈ្មោះ​ហៀង ឡូញ ជា​ប្តី​។ ​ដោយ​ឡែក​ជន​សង្ស័យ​​រូប​នេះ​បាន​បដិ​សេធ​​ន៍​ថា ​ការ​រំលោភ​នេះ​គេ​មិន​បាន​ធ្វើ​សកម្ម​ភាព​តែម្នាក់​ឯង​​នោះ​ទេ ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]