ថៃ៖ ជើងខ្លាំង និងជាកំពូលអ្នកប្រដាល់ប្រចាំប្រទេសថៃ ប៊ូខាវ នឹងឡើងសង្វៀននៅថ្ងៃស្អែកនេះហើយក្នុងកម្មវិធី All Star Fight ដែលត្រូវប្រកួតជាមួយនឹងជើងខ្លាំងមកពីប្រទេសបារាំង កីឡាករ Azize Hlali ។

គួរឲ្យដឹងថា ជើងខ្លាំងទាំងពីររូបនេះបានជួបមុខគ្នាថ្លឹងទម្ងន់រួចរាល់ហើយ ក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ដោយទាំង២រូបនេះសុទ្ធតែត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។

៥ប្រកួតចុងក្រោយរបស់ ប៊ូខាវ គឺឈ្នះទាំង៥ ក្នុងនោះប៉ះចិន៣លើក បេឡារុសមួយលើក និងបារាំងមួយលើក ស្របពេលដៃគូរបស់ ប៊ូខាវ គឺកីឡាករ Azize ក៏មិនធម្មតាដែរ គឺធ្លាប់ជាជើងឯក Elite Fighting នៅប្រទេសបារាំងកាលពីឆ្នាំ២០១០ ហើយថែមទាំងចេះប្រដាល់ Muay Thai ទៀតផង មួយវិញទៀតជំនាញរបស់គេគឺ ពូកែទាត់។

ការប្រកួតរវាងអ្នកទាំងពីរ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែសីហា វេលាយប់ស្អែកនេះ ដូច្នេះចាំមើលថា រវាងជើងខ្លាំង២រូបនេះ នរណាជាអ្នកឈ្នះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]