ចិន៖ នារីជនជាតិចិនវ័យ១៥ឆ្នាំមួយរូប បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាង ត្រូវបានថៅកែរបស់ខ្លួន ដាក់ពិន័យឲ្យងើប-អង្គុយចុះឡើង១០០ដង ក្រោមហេតុផល មកធ្វើការយឺត។

កញ្ញា Xiao Fei បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ៧ សីហា កន្លងទៅ គឺ១០ថ្ងៃបន្ទាប់ពីនាងទទួលការពិន័យដ៏អាក្រក់នោះ។

លោក Jiang ដែលត្រូវជាឪពុករបស់នារីរងគ្រោះ

យោងទៅតាមសម្តីរបស់លោក Jiang ដែលត្រូវជាឪពុករបស់នារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ ត្រូវបានដាក់ពិន័យឲ្យ ងើប-អង្គុយចុះឡើង ១០០ដង ដោយសារតែនាងទៅធ្វើការយឺតនៅពេលព្រឹក។ លោក Jiang បានបញ្ជាក់ទៅកាន់សារព័ត៌មាន The Sun ថា “បន្ទាប់ពីទទួលការពិន័យនោះ កូនស្រីរបស់ខ្ញុំមានអារម្មណ៍អត់ល្អសោះ ហើយនាងក៏បានទិញថ្នាំលេប ប៉ុន្តែជើងរបស់នាងកម្រើកមិនរួចនោះទេ”។ 

១ថ្ងៃបន្ទាប់មកទៀត ស្រាប់តែ កញ្ញា Xiao Fei មិនអាចកម្រើកដៃទាំងពីរ និងក្អួតថែមទៀតផង។ ដូច្នេះ ក្រុមគ្រួសាររបស់នាង ក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យមួយ នៅក្នុងខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន។

កញ្ញា Xiao Fei បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ៧ សីហា កន្លងទៅ គឺ១០ថ្ងៃបន្ទាប់ពីកញ្ញាបានទទួលការពិន័យដ៏អាក្រក់នោះ

ចំនែកឯថៅកែរបស់នារីរងគ្រោះ ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងទីក្រុង Zhongshan វិញ បានបដិសេធថា ការដែលឲ្យកញ្ញា Xiao Fei ងើប-អង្គុយចុះឡើង១០០ដងនេះ មិនមែនជាការដាក់ពិន័យនោះទេ វាគ្រាន់តែជាការហាត់ប្រាណតែប៉ុណ្ណោះ។

តាមរយៈការធ្វើរោគវិនិច្ឆ័យពីសំណាក់គ្រូពេទ្យបានរកឃើញថា នារីរងគ្រោះរូបនេះ មានជំងឺ Guillain-Barré Syndrome ដែលជាជំងឺដ៏កម្រម្យ៉ាង កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំ វាយប្រហារទៅលើប្រព័ន្ធសរសៃប្រសាទ។ ស្របជាមួយគ្នានេះដែរ គេហទំព័រ Mayo Clinic បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺមួយនេះគឺ អស់កម្លាំង និងស្រពន់ដៃជើង បន្ទាប់មកទៀត មេរោគនោះនឹងជ្រៀបចូលសព្វពេញរាងកាយ ហើយធ្វើឲ្យអ្នកជំងឺកម្រើកខ្លួនលែងរួចតែម្តង។

ចំនែកឯសារព័ត៌មាន Sina News ឯណោះវិញ បានចុះផ្សាយថា នារីរងគ្រោះរូបនេះ បានឈប់រៀន ដើម្បីជួយរកលុយព្យាបាលជំងឺឪពុក ប៉ុន្តែដោយសារតែនាងមិនទាន់គ្រប់អាយុ ដូច្នេះនាងបានខ្ចីអត្តសញ្ញាណប័ណ្ណមិត្តភក្តិរបស់នាង ដើម្បីទទួលបានប័ណ្ណការងារ។

ដូច្នេះ ការស្លាប់របស់កញ្ញា Xiao Fei ពិតជារឿងដ៏តក់ស្លុតបំផុតសម្រាប់គ្រួសាររបស់នាង៕

ពិតជាគួរឲ្យអាណិតមែន!!! សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ការស្លាប់របស់កញ្ញា Xiao Fei គឺជារឿងដ៏តក់ស្លុតបំផុតសម្រាប់គ្រួសាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]