អាមេរិក៖ លោក Mark Zuckerberg ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសថា គាត់មានគម្រោងសម្រាកមួយរយៈពេលខ្លី ពីការងារ នៅពេលដែលភរិយារបស់គាត់ ធ្វើការសម្រាលកូនទី២។

លោក Mark Zuckerberg និងភរិយាជាមួយកូនស្រីទី១ដែលទើបនឹងកើត
លោក Mark Zuckerberg និងភរិយាជាមួយកូនស្រីទី១ដែលទើបនឹងកើត

នេះបើតាមសារ ដែលបង្ហោះឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Mark Zuckerberg បានឲ្យដឹងថា កូនស្រីទី២របស់ពួកគាត់ នឹងមកដល់ឆាប់ៗនេះហើយ ដូច្នេះគាត់ក៏គ្រោងនឹងឈប់សម្រាករយៈពេល ២ខែ ដែលគាត់នឹងចំណាយពេលមួយខែដំបូង កំឡុងពេលដែលភរិយាគាត់ធ្វើការសម្រាលកូន ហើយបន្ទាប់មកពួកគាត់ នឹងចំណាយពេលពេញមួយខែធ្នូ ដើម្បីនៅជាមួយគ្នា។

គួរឲ្យដឹងថា លោក Mark Zuckerberg ធ្លាប់បានឈប់សម្រាករយៈពេល ២ខែម្ដងរួចមកហើយ ដើម្បីចំណាយពេលនៅជាមួយក្រុមគ្រួសារ នៅពេលដែលភរិយាគាត់ សម្រាលកូនដំបូង។ 

លោក Mark Zuckerberg និងភរិយាជាមួយកូនស្រីទី១ក្នុងពេលថ្មីៗនេះ
រូបភាព កាលពីពេលថ្មីៗនេះ

ជាធម្មតាក្រុមហ៊ុនហ្វេសប៊ុក នឹងផ្តល់ជូនការសំរាកលំហែមាតុភាពរយៈពេល ៤ខែ ដោយសារតែមានការសិក្សាជាច្រើន បានបង្ហាញឲ្យដឹងថា វានឹងមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ក្រុមគ្រួសារទាំងមូល នៅពេលដែលឪពុកម្តាយអាចចំណាយពេលវេលា ដើម្បីនៅជាមួយទារកទើបនឹងកើតនោះ។ លោក Mark ក៏បន្ថែមទៀតថា គាត់ដឹងច្បាស់ណាស់ថា ក្រុមហ៊ុនហ្វេសប៊ុកនឹងនៅតែឈរយ៉ាងរឹងមាំនៅពេលដែលពេលដែលគាត់ត្រលប់មកវិញ។

គួរបញ្ជាក់ផងដែរថា លោក Mark Zuckerberg និងអ្នកស្រី Priscilla Chan បានរៀបការជាមួយគ្នានៅក្នុងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ ហើយសេចក្ដីស្នេហារបស់អ្នកទាំង ២ ក៏បានធ្វើឲ្យមនុស្សជាច្រើនមានក្ដីច្រណែនផងដែរ ព្រោះតែគាត់ទាំង ២ គឺជាគូស្នេហ៍តាំងពីពួកគេនៅរៀន រហូតមកដល់ពេលនេះ៕

លោក Mark Zuckerberg និងភរិយាកាលពីនៅក្មេង
លោក Mark Zuckerberg និងភរិយានៅក្នុងថ្ងៃមង្គលការរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]