គូស្នេហ៍គ្រប់គូ តែងតែប្រាថ្នាស្នេហាដ៏គង់វង្ស ដែលអាចថែរក្សាគ្នាទៅវិញទៅមក រហូតដល់ចាស់សក់ស្កូវ តែសេចក្ដីប្រាថ្នាមួយនេះ មិនប្រាកដថាគូស្នេហ៍គ្រប់រូបទទួលបានជោគជ័យគ្រប់ៗគ្នានោះទេ។ ក៏ដូចជាខាងក្រោមនេះ គឺជាចំនុចមួយចំនួនដែលបង្ហាញថា អ្នកទាំងពីរប្រហែលជាមិនអាចរស់នៅជាមួយគ្នា ដូចជា៖

១. អ្នកមិនដែលបង្ហាញពីភាពគាំទ្រ ទៅគ្នាទៅវិញទៅមក គឺរង់ចាំតែដៃគូម្ខាងៗ ធ្វើមុន។

២. ដៃគូអ្នក ព្យាយាមឲ្យអ្នកមិនមានទំនាក់ទំនងជាមួយនឹងគ្រួសារ និងមិត្ដភក្ដិ ជាដើម។

៣. ដៃគូអ្នក តែងតែយល់ថា អ្នកជាមនុស្សល្ងង់ ខណៈដែលរូបគេវិញ គឺជាមនុស្សតែម្នាក់ដែលឆ្លាត។

៤. ដៃគូអ្នក មិនគោរពេការសម្រេចចិត្ដរបស់អ្នក។

៥. ដៃគូអ្នក ផ្ដល់តម្លៃទៅឲ្យអ្នកមានតែរឿងមួយគត់ អាចជារឿងផ្លូវភេទ ឬសម្រស់អ្នក ឬអ្នកជារកលុយ។

៦. ដៃគូអ្នក តែងតែធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវល្អ ដោយគេចូលចិត្ដនិយាយពីរូបរាងអ្នក ដូចជា សក់ស្តើង ឬក្លៀកអ្នកជាដើម។

រូបតំណាង

៧. អ្នក មិនមានអារម្មណ៍ថា អ្នកមានស្នេហាដ៏សុវត្ថិភាព ឬរឹងមាំ។

៨. អ្នកបន្សល់នូវភាពអៀនខ្មាស់ ទៅលើគ្នាទៅវិញទៅមក ដូចជាស្រែកដាក់គ្នាទៅវិញទៅមក នៅចំពោះមុខកូន។

៩. អ្នក មិនមានអារម្មណ៍ថា ដៃគូអ្នកចាប់អារម្មណ៍ពីអ្វីដែលអ្នកកំពុងតែនិយាយ ដែលនោះជារឿងដ៏សំខាន់។

១០. អ្នក មិនមានទំនុកចិត្ដក្នុងការនិយាយអ្វីមួយជាមួយនឹងដៃគូ ដែលមិនដឹងថាគេនឹងប្រតិកម្មបែបណា។

១១. អំពើភិតក្បត់។

១២. ការប្រើអំពើហឹង្សាក្នុងគ្រួសារ។

១៣. អ្នកចាប់បានថា ដៃគូអ្នកកំហុសអ្នកជាច្រើនដង។

១៤. ដៃគូអ្នក រិះគន់ក្រុមគ្រួសារ និងមិត្ដភក្ដិអ្នក។

១៥. អ្នកមានអារម្មណ៍ថា ឯកកោ ពេលនៅជាមួយនឹងរូបគេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]